លោកឧត្តមនាវីត្រី James Gilmour បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកនូវែលសេឡង់នៅវៀតណាមបានប្រព្រឹត្តទៅបន្ទាប់ពីដំណើរទស្សនកិច្ចប្រកបដោយជោគជ័យរបស់លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៅនូវែលសេឡង់នាខែកក្កដា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះបង្ហាញពីទំនាក់ទំនងសហប្រតិបត្តិការយ៉ាងស៊ីជម្រៅរវាងនូវែលសេឡង់ និងវៀតណាម រួមចំណែករឹតបន្តឹងទំនាក់ទំនងការពារជាតិ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
នាវាកងទ័ពជើងទឹកនូវែលសេឡង់ចូលចតនៅកំពង់ផែទីក្រុងហូជីមិញ

ក្នុងរយៈពេល ៥ ថ្ងៃនៅទីក្រុងហូជីមិញ ក្រុមនាយទាហាន និងនាវិក នឹងចូលរួមសកម្មភាពជាច្រើន រួមមាន៖ អញើញ​ចូល​ជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ បញ្ជាការដ្ឋានតំបន់លេខ២ កងទ័ពជើងទឹកវៀតណាម ទៅទស្សនាមន្ទីរពេទ្យលេខ១៧៥ ចូលរួមការប្រកួតកីឡាមិត្តភាព និងសកម្មភាពសហគមន៍។ នាវិកនឹងចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរវប្បធម៌ ម្ហូបអាហារ និងទៅទស្សនាកន្លែងសំខាន់ៗមួយចំនួននៅទីក្រុងហូជីមិញ និងចូលរួមក្នុងសមយុទ្ធជាមួយបញ្ជាការដ្ឋានតំបន់លេខ២ កងទ័ពជើងទឹក៕

បកប្រែដោយ Thuy Anh