នាថ្ងៃទី ២១ ខែកញ្ញា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ៤ ពិធីបិទ CEPPP-២០២៣ បានប្រព្រឹត្តទៅក្រោមអធិបតីលោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ប្រធានគណៈកម្មាធិការដឹកនាំ CEPPP -២០២៣។ អញ្ជើញចូលរួមមានថ្នាក់ដឹកនាំអង្គភាពនានានៃក្រសួងការពារប្រទេស តំណាងស្ថានទូត និងអនុព័ន្ធយោធានៃបណ្ដាប្រទេសក្នុងក្របខ័ណ្ឌ ADMM+ នៅវៀតណាម តំណាងលេខាធិការដ្ឋានអាស៊ាន គ្រូបង្រៀននិងសិក្ខាកាមនៃប្រទេសសមាជិក ADMM+ ចំនួន ១៨ ប្រទេស។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan និងលោកស្រី Masuzawa Tomoko ក្នុងពិធីបិទ

លោកឧត្តមសេនីយ៍ឯក Phung Si Tan បានបញ្ជាក់ថា ការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពនៃគណៈប្រតិភូអន្តរជាតិចំនួន ១៨ មកពីបណ្ដាប្រទេសក្នុងក្របខ័ណ្ឌ ADMM+ បានរួមចំណែកក្នុងជោគជ័យនៃ CEPPP- ២០២៣; លោកបានថ្លែងអំណរគុណក្រសួងការពារប្រទេសជប៉ុនដែលបានសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយវៀតណាមក្នុងនាមជា​សហប្រធាន។ លោកជឿជាក់ថា តាមរយៈយន្តការកិច្ចសហប្រតិបត្តិការ ADMM+ ជាពិសេសសកម្មភាពរបស់ក្រុមអ្នកជំនាញរក្សាសន្ដិភាព  បណ្តាប្រទេសនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងលើកកំពស់សមត្ថភាពចូលរួមរក្សាសន្ដិភាពរបស់បណ្ដាប្រទេសជាសមាជិក រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងបេសកកម្មរក្សាសន្ដិភាពអង្គការសហប្រជាជាតិនាពេលខាងមុខ។

តាងនាមឱ្យប្រតិភូអន្តរជាតិ លោកស្រី Masuzawa Tomoko នាយកសហប្រតិបត្តិការអន្តរជាតិសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្រសួងការពារប្រទេស ប្រធានក្រុមអ្នកជំនាញរក្សាសន្ដិភាពជប៉ុន សហប្រធាននៃក្រុមអ្នកជំនាញដំណាក់កាលទី ៤  បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីប្រទេសម្ចាស់ផ្ទះវៀតណាម និងគាំទ្រអីក្រសួងការពារប្រទេស និងនាយកដ្ឋានរក្សាសន្ដិភាពវៀតណាមក្នុងការរៀបចំព្រឹត្ដិការណ៍។

leftcenterrightdel
ប្រតិភូចូលរួមពិធីបិទ
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan និងលោកស្រី Masuzawa Tomoko ជូនផ្កាដល់សិល្បករ

យោងតាមលោកស្រី Tomoko កម្មវិធីនេះសម្រេចបានគោលដៅពង្រឹងទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងវិស័យរក្សាសន្ដិភាព។ លោកស្រីបានសង្កត់ធ្ងន់ថា CEPPP-២០២៣ គឺជាព្រឹត្តិការណ៍ពិសេស និងមិនធ្លាប់មានពីមុនមក ដោយមានការចូលរួមពីផ្នែកសង្កេតការណ៍យោធា-ទ័ពជាង-ពេទ្យយោធា ដែលសិក្សា និងហ្វឹកហ្វឺនរួមគ្នា។ លោកស្រី Tomoko បញ្ជាក់ថា “CEPPP-២០២៣ បានក្លាយជាគ្រួសារធំមួយដោយសារការប្តេជ្ញាចិត្ត និងការរួមចំណែករបស់​ភាគីចូលរួម ចែករំលែកគំនិត ជំនាញនិងបទពិសោធន៍។ សូមនាំយកបទពិសោធន៍ទាំងនេះសម្រាប់សកម្មភាពរក្សាសន្តិភាពបន្ដបន្ទាប់។ យើងបន្តចូលរួមចំណែកដល់សន្តិភាព និងសន្តិសុខពិភពលោក"។

លោកស្រី Tomoko បានសង្កត់ធ្ងន់ថា សហប្រធានទាំងពីរជប៉ុន និងវៀតណាម បានសហការយ៉ាងជិតស្និទ្ធក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដើម្បីត្រៀមរៀបចំសម្រាប់ CEPPP-២០២៣ ដើម្បីធានាថា សមាជិកដែលចូលរួមទាំងអស់ទទួលបានអត្ថប្រយោជន៍។ ជាមួយនឹងលទ្ធផលជាក់ស្តែង រួមចំណែកលើកកំពស់សមត្ថភាពកងកម្លាំងចូលរួមសកម្មភាពរក្សាសន្តិភាពនៃប្រទេសសមាជិក ADMM+, CEPPP-២០២៣ ដែលធ្វើឡើងជាលើកដំបូងនៅវៀតណាមបានបង្ហាញពីកម្មវិធីសហប្រតិបត្តិការពហុភាគីដើម្បីបណ្ដាប្រទេសផ្លាស់ប្ដូរបទពិសោធន៍ល្អក្នុងសកម្មភាពហ្វឹកហ្វឺន បណ្ដុះបណ្ដាលសម្រាប់កងកម្លាំងត្រៀមចូលរួមបេសកកម្មរក្សាសន្ដិភាពអង្គការសហប្រជាជាតិ។ 

leftcenterrightdel
ការសម្តែងសិល្បៈក្នុងពិធីបិទ

CEPPP-២០២៣ មានការចូលរួមពីអ្នកជំនាញ និងគ្រូបង្រៀនមកពីប្រទេសដែលមានបទពិសោធន៍ជាច្រើន និងចូលរួមរយៈពេលវែងក្នុងវិស័យនេះ។ សម្រាប់សិក្ខាកាមភាគច្រើនដែលមិនធ្លាប់ចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ សូម្បីតែនេះជាលើកដំបូងដែលពួកគេត្រូវបានបណ្តុះបណ្តាលវិជ្ជាជីវៈក៏ដោយ CEPPP-២០២៣ បានបង្កើតឱកាសសម្រាប់សិក្ខាកាម​ចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយមួយ។

CEPPP-២០២៣ ត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំទាំងកម្លាំង និងមធ្យោបាយ ដោយមានការចូលរួមពី ១៨ ប្រទេសក្នុងក្របខ័ណ្ឌ ADMM+ និងបង្កើតការឯកភាពខ្ពស់លើកម្មវិធីក្របខ័ណ្ឌ ក៏ដូចជាបញ្ហាពាក់ព័ន្ធ។ ប្រការនេះបង្ហាញពីការគាំទ្ររបស់បណ្ដាប្រទេសចំពោះវៀតណាមក្នុងនាមជាម្ចាស់ផ្ទះ និងជាសហប្រធានជាមួយជប៉ុន ដោយហេតុនោះបានរួមចំណែកបញ្ជាក់ពីតួនាទី កិត្យានុភាពនិងការរួមចំណែករបស់វៀតណាមក្នុងយន្តការសហប្រតិបត្តិការពហុភាគីលើការរក្សាសន្តិភាពអង្គការសហប្រជាជាតិក្នុងតំបន់ និងក្នុងក្របខ័ណ្ឌនៃ ADMM+; ព្រមទាំងរួមចំណែកដល់បរិយាកាសសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងពិភពលោក។ ភាពជោគជ័យនៃសកម្មភាពលើកនេះគឺជាលទ្ធផលដ៏សំខាន់ ដើម្បីរាយការណ៍ជូនអង្គប្រជុំ ADMM+ ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣៕

បកប្រែដោយ Pham Diep