ថ្លែងមតិក្នុងពិធីនេះ លោក Phan Van Mai សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអះអាងថា៖ ក្នុងអំឡុង ៥០ ឆ្នាំកន្លងទៅ ចាប់តាំងពីវៀតណាម និងជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៧៣ ទំនាក់ទំនងរវាងមូលដ្ឋាននានារបស់ជប៉ុននិយាយដោយឡែក និងរវាងដៃគូនានាជប៉ុននិយាយរួម ដែលតែងតែជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់អាជ្ញាធរទីក្រុង ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

leftcenterrightdel
លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ថ្លែង​ក្នុងពិធី

ក្នុងឆ្នាំ ២០០៩ ជប៉ុនមានគម្រោងវិនិយោគចំនួន ៣៨ នៅទីក្រុងហូជីមិញ ដែលមានទុនសរុប ៤៦.៧ លានដុល្លារ។ មកទល់ពេលនេះ តួលេខនេះបានកើនឡើងជាង ៤០ ដង ជាមួយនឹងគម្រោងជាង ១៦០០ និងដើមទុនសរុបជិត ៨.២ ពាន់លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មរវាងទីក្រុងហូជីមិញ និងជប៉ុនបានកើនឡើងពី ៣.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០០៩ ដល់ជិត ៥.១ ពាន់លានដុល្លារកាលពីឆ្នាំមុន។ អត្រាកំណើនគួរឱ្យចាប់អារម្មណ៍ទាំងនេះបានធ្វើឱ្យប្រទេសជប៉ុនក្លាយជាអ្នកវិនិយោគធំទីបីរបស់ទីក្រុង និងជាដៃគូពាណិជ្ជកម្មធំទីប្រាំ។

leftcenterrightdel
លោក Ono Masuo អគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុងហូជីមិញ ថ្លែង​ក្នុង​ពិធី

ថ្លែងមតិក្នុងពិធីនេះ លោក Ono Masuo អគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុងហូជីមិញ បានមានប្រសាសន៍ថា៖ “ខ្ញុំមានអារម្មណ៍ថា ទំនាក់ទំនងរវាងជប៉ុន និងវៀតណាមកំពុងផ្លាស់ប្តូរពីទំនាក់ទំនងរវាងអ្នកគាំទ្រ និងអ្នកទទួល មកជាទំនាក់ទំនងស្មើភាព និងគាំទ្រគ្នាទៅវិញទៅមក។ នាបច្ចុប្បន្ន ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងវៀតណាមគឺល្អមែនទែនលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច នយោបាយ វប្បធម៌ កីឡា ... លើគ្រប់កម្រិត។

leftcenterrightdel
ការ​សម្តែង​មួង​ក្នុង​ពិធិ

លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា “យើងសង្ឃឹមថាអ្នកវិនិយោគជប៉ុនបន្តជំរុញការវិនិយោគលើវិស័យសក្តានុពលដូចជា ហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ភស្តុភារ សុខាភិបាល និងការអភិវឌ្ឍទីក្រុង។ ក្រៅពីនោះ វិស័យជាច្រើនដូចជា សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរាងជារង្វង់ និង ថាមពលថ្មី ដែលសន្យានឹងនាំមកនូវឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ”៕

បកប្រែដោយ Duy Hoan