leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញចូលរួម និងដឹកនាំការត្រួតពិនិត្យ

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវរបស់គណៈប្រតិភូអ្នកជំនាញមកពីប្រទេសនានា រួមជាមួយអ្នកជំនាញរក្សាសន្តិភាពវៀតណាម បានរួមចំណែកដល់​ជោគជ័យនៃព្រឹត្តិការណ៍នេះ ព្រមទាំងសង្ឃឹមថា តាមរយៈកម្មវិធីនេះ បណ្តាប្រទេស ADMM+ នឹងចែករំលែកបទពិសោធន៍ដ៏មានប្រយោជន៍ជាច្រើនក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រៀបចំការហ្វឹកហ្វឺន និងការហាត់សមជំនាញសម្រាប់កងកម្លាំងសង្កេតការណ៍យោធា កម្លាំងទ័ពជាង កម្លាំង​ពេទ្យយោធារក្សាសន្តិភាព ដោយហេតុនេះ រៀបចំល្អសម្រាប់កងកម្លាំងទាំងឡាយដែលត្រៀមដាក់ពង្រាយទៅកាន់តំបន់ស្ថានបេសកកម្មនានា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ត្រួតពិនិត្យទីហានហ្វឹកហាត់

គណៈប្រតិភូអ្នកជំនាញរក្សាសន្តិភាព គ្រូបង្រៀន និងសិក្ខាកាមមកពីប្រទេសសមាជិក ADMM+ ចំនួន ១៨ មានវត្តមានគ្រប់គ្រាន់នៅប្រទេសវៀតណាម ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដំបូងដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាម។ ប្រតិភូអន្តរជាតិបានសម្តែងការចាប់អារម្មណ៍ល្អចំពោះការរៀបចំយ៉ាងហ្មត់ចត់របស់ប្រទេសម្ចាស់ផ្ទះវៀតណាមសម្រាប់ព្រឹត្តិការណ៍នេះ ព្រមទាំងជឿជាក់ថា តាមរយៈកម្មវិធីនោះ បណ្តាប្រទេសនានានឹងសម្របសម្រួលប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការរៀបចំបានល្អប្រសើរជាងមុនសម្រាប់កងកម្លាំងត្រៀមដាក់ពង្រាយនៅតំបន់ ក៏ដូចជា ចូលរួមកាន់តែមានប្រសិទ្ធភាពក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Duy Hoan