នាវាលេខ ២០ ទៅកាន់ទីក្រុង Makassar ដើម្បីចូលរួម MNEK-4
កប.អនឡាញ - នាព្រឹកថ្ងៃទី ៤ ខែមិថុនា នាវាលេខ ២០ នៃកងពលតូចលេខ ១៧២ (តំបន់ ៣ កងទ័ពជើងទឹកវៀតណាម) និងគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Quoc Quang មេបញ្ជាការរងតំបន់ ៣ កងទ័ពជើងទឹក បានបោះយុថ្កានៅទីក្រុង Makassar (ខេត្ត Sulawesi ប្រទេសឥណ្ឌូនេស៊ី) ដើម្បីចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃសមយុទ្ធកងទ័ពជើងទឹកពហុភាគី Komodo លើកទី ៤ (MNEK-4) ដែលរៀបចំដោយកងទ័ពជើងទឹកឥណ្ឌូនេស៊ីពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែមិថុនា។
នាវាលេខ២០ បានចាប់ផ្តើមដំណើរទៅកាន់ទីក្រុង Makassar ចាប់ពីថ្ងៃទី ២៨ ខែឧសភា បន្ទាប់ពីចូលរួមការសមយុទ្ធនៅសមុទ្រដែលជាសកម្មភាពចុងក្រោយក្នុងក្របខ័ណ្ឌនៃពិព័រណ៍នាវាចរណ៍និងលំហអាកាសអន្តរជាតិ (LIMA) ២០២៣ នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី។
    |
 |
នាវាលេខ២០ បោះយុថ្កានៅទីក្រុង Makassar ប្រទេសឥណ្ឌូនេស៊ី |
តាមគម្រោង ក្នុងក្របខ័ណ្ឌនៃ MNEK-4 កម្មាភិបាល និងយុទ្ធជននៃនាវាលេខ២០ និងគណៈប្រតិភូនឹងចូលរួមសកម្មភាពនានាដូចជា៖ ពិធីដង្ហែក្បួនព្យុះហយាត្រាអន្តរជាតិ; ការដង្ហែក្បួនតាមដងផ្លូវ; សមយុទ្ធកងទ័ពជើងទឹកពហុភាគីនៅសមុទ្រ; ការផ្លាស់ប្តូរសិល្បៈ ការប្រកួតកីឡា អាហារ។ល។
ដំណើររបស់នាវាលេខ ២០ និងគណៈប្រតិភូទៅកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក្នុងបំណងអនុវត្តការបញ្ជារបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាមស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ បន្តលើកកម្ពស់សមត្ថភាពសហការក្នុងការទប់ទល់ទៅនឹងបញ្ហាប្រឈមរួមស្ដីពីសន្តិសុខនាវាចរណ៍ ពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រជាជនវៀតណាម និងកងទ័ពជើងទឹកប្រជាជនវៀតណាម ជាមួយនឹងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសផ្សេងៗ៕
បកប្រែដោយ Thuy Anh