នាវាលេខ ២០ កងទ័ពជើងទឹកវៀតណាមទៅដល់ Langkawi ដើម្បីចូលរួមពិព័រណ៍ LIMA 2023
កប.អនឡាញ - នារសៀលថ្ងៃទី ២១ ឧសភា បន្ទាប់ពីធ្វើដំណើរចម្ងាយ ១.៨០០ ម៉ាយពីទីក្រុង Da Nang នាវាលេខ ២០ នៃកងពលតូចលេខ ១៧២ តំបន់លេខ ៣ កងទ័ពជើងទឹកវៀតណាម បានទៅដល់ឈូងសមុទ្រ Langkawi ប្រទេសម៉ាឡេស៊ីដោយសុវត្ថិភាព ដើម្បីចូលរួមសកម្មភាពទាំងឡាយក្នុងក្របខ័ណ្ឌនៃពិព័រណ៍នាវាចរណ៍លំហអាកាសអន្តរជាតិ (LIMA) 2023។
ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ឧសភា នាវាលេខ ២០ និងគណៈប្រតិភូនៃកងទ័ពជើងទឹកប្រជាជនវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Quoc Quang មេបញ្ជាការរងតំបន់លេខ៣ កងទ័ពជើងទឹកនឹងចូលរួមសកម្មភាពទាំងឡាយក្នុងក្របខ័ណ្ឌ LIMA ឆ្នាំ ២០២៣ ដូចជា៖ ការតាំងបង្ហាញនាវាកងទ័ពជើងទឹក ការតាំងពិពណ៌ណែនាំអំពីកាលានុវត្តភាពអាជីពនៅក្នុងកងទ័ពជើងទឹកម៉ាឡេស៊ី ពិធីព្យុះហយាត្រា និងសមយុទ្ធនៅសមុទ្រ។
    |
 |
លោកវរសេនីយ៍ឯក Nguyen Quoc Quang មេបញ្ជាការរងតំបន់លេខ៣កងទ័ពជើងទឹក (ទីពីរ ពីស្តាំដៃ) ជាមួយប្រធានក្រុមនាវាលេខ ២០ និងអ្នករុករក កំណត់ទីតាំងចតនាវានៅឈូងសមុទ្រ Langkawi |
នាវាលេខ ២០ គឺជានាវាយាមល្បាតតាមប្រមាញ់នាវាមុជទឹក Pohang ដែលកងទ័ពជើងទឹកប្រជាជនវៀតណាមទទួលពីកងទ័ពជើងទឹកកូរ៉េខាងត្បូងក្នុងខែតុលា ឆ្នាំ២០១៨។ បន្ទាប់ពីទទួលនាវាពីកងទ័ពជើងទឹកកូរ៉េខាងត្បូង នាវាលេខ ២០ ត្រូវបានធ្វើទំនើបកម្ម ដើម្បីកែលម្អបន្ថែមទៀតនូវលក្ខណៈបច្ចេកទេស ក៏ដូចជាសមត្ថភាពប្រើប្រាស់អាវុធ។
នេះជាលើកទី៣ហើយដែលកងទ័ពជើងទឹកប្រជាជនវៀតណាមបានបញ្ជូននាវាទៅចូលរួម LIMA ។ ក្នុងឆ្នាំ ២០១៧ និង ២០១៩ នាវាលេខ ០១១-Dinh Tien Hoang និងនាវាលេខ ០១២-Ly Thai To នៃកងពលតូចលេខ ១៦២ តំបន់លេខ៤ កងទ័ពជើងទឹកចូលរួមក្នុងព្រឹត្តិការណ៍នេះ៕
បកប្រែដោយ Duy Hoan