leftcenterrightdel
តំណាង​បញ្ជាការ​ដ្ឋាន​យោធភូមិភាគទី៥ ទទួលស្វាគមន៍នាយទាហាន និងនាវិកនៃនាវាឥណ្ឌាចំនួនពីរដែលមកបំពេញទស្សនកិច្ចនៅទីក្រុង

leftcenterrightdel
តំណាងមន្ទីរកិច្ចការបរទេសនៃទីក្រុង Da Nang ទទួលស្វាគមន៍នាយទាហាន និងនាវិកនៃនាវាឥណ្ឌាចំនួនពីរដែលមកបំពេញទស្សនកិច្ចនៅទីក្រុង

នេះជានាវាចម្បាំងជួរមុខពីររបស់កងទ័ពជើងទឹកឥណ្ឌា រួមទាំង INS Delhi ដែលជានាវាពិឃាតមីស៊ីលនាំផ្លូវដែលបានផលិតក្នុងស្រុកជាដំបូងបង្អស់របស់កងទ័ពជើងទឹកឥណ្ឌា និង INS Satpura ដែលជានាវាចម្បាំងបំបាំងកាយពហុតួនាទី។ នាវាទាំងពីរនេះមានសមត្ថភាពអាចប្រតិបត្តិការឧទ្ធម្ភាគចក្រពហុតួនាទី ដោយបានបំពាក់ដោយអាវុធ និងឧបករណ៍ចាប់សញ្ញាជាច្រើនដែលអាចស្វែងរក និងបន្សាបការគំរាមកំហែងនៅលើដី លើអាកាស និងក្នុងទឹក។

leftcenterrightdel
នាយទាហាន និងនាវិកនៃនាវាឥណ្ឌា ជាមួយថ្នាក់ដឹកនាំអង្គភាពនានានៅកំពង់ផែ Tien Sa

ក្នុងរយៈពេល៤ថ្ងៃ គណៈប្រតិភូនឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Da Nang; ចូលជួបសម្តែងការគួរសមនៅបញ្ជាការដ្ឋានតំបន់លេខ៣ កងទ័ពជើងទឹក ; ចូលរួមប្រកួតបាល់ទះជាមួយនាយទាហាន និងនាវិកនៃតំបន់លេខ៣ កងទ័ពជើងទឹក។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយទាហាន និងនាវិកនៅលើនាវាចំនួនពីរនៃកងទ័ពជើងទឹកឥណ្ឌា និងតំបន់លេខ ៣ កងទ័ពជើងទឹក នឹងមានវគ្គហ្វឹកហ្វឺនរួមគ្នានៅឯសមុទ្រ។

បកប្រែដោយ Duy Hoan