នាវាលេខ ០១៥-Tran Hung Dao ចេញដំណើរត្រឡប់ទៅមាតុប្រទេសវិញបញ្ចប់បេសកកម្មកការបរទេសការពារជាតិដោយជោគជ័យ
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៦ ឧសភា នាវាលេខ ០១៥-Tran Hung Dao នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចាកចេញពីកំពង់ផែនៃមូលដ្ឋានកងទ័ពជើងទឹក Subic ក្នុងប្រទេសហ្វីលីពីន ដើម្បីត្រឡប់ទៅមាតុប្រទេសវិញតាមការគ្រោងទុក បន្ទាប់ពីបានបញ្ចប់ការចូលរួមក្នុងសកម្មភាពពហុភាគីអន្តរជាតិនៅប្រទេសសិង្ហបុរី និងហ្វីលីពីន។
ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែឧសភា នាវាលេខ ០១៥-Tran Hung Dao បានចូលរួមក្នុងពិធីដង្ហែព្យុហយាត្រានាវាកងជើងទឹកអាស៊ាន (AFR) និងសមយុទ្ធកងទ័ពជើងទឹកពហុភាគីអាស៊ានលើកទី ២ (AMNEX-2) ដោយទទួលបានលទ្ធផលល្អ សម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់ រួមចំណែកក្នុងជោគជ័យទូទៅនៃព្រឹត្តិការណ៍នេះ។ គួររំលឹកថា នៅប្រទេសសិង្ហបុរី នាវាលេខ ០១៥-Tran Hung Dao និងគណៈប្រតិភូបានចូលរួមក្នុងការតាំងពិព័រណ៍ការពារជាតិ និងនាវាចរណ៍អន្តរជាតិ (IMDEX) ២០២៣ និងការហាត់សមនាវាចរណ៍អាស៊ាន-ឥណ្ឌា (AIME)។
    |
 |
ប្រធានគណៈប្រតិភូ និងប្រធាននាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន បានសម្តែងចំណងសាមគ្គីភាព |
នៅក្នុងកិច្ចប្រជុំដកបទពិសោធន៍បន្ទាប់ពី AMNEX-2 បណ្តាប្រទេសអាស៊ានបានឯកភាពវាយតម្លៃថា ការហាត់សមនេះទទួលបានជោគជ័យ ដោយហេតុនេះជម្រុញផលប្រយោជន៍សន្តិសុខនាវាចរណ៍ក្នុងចំណោមបណ្តាប្រទេសអាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហានៅសមុទ្រនៅក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងសសមុទ្រ តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ និងការសម្របសម្រួលស៊ីសង្វាក់គ្នារវាងកងទ័ពជើងទឹកនៃបណ្តាប្រទេសក្នុងតំបន់ បង្កើតយន្តការរួមសម្រាប់ការធានាសន្តិសុខនាវាចរណ៍ ជំនួយមនុស្សធម៌ និងសកម្មភាពសង្គ្រោះគ្រោះមហន្តរាយ ...
ការចូលរួមយ៉ាងសកម្មរបស់វៀតណាម និងបណ្តាប្រទេសអាស៊ានក្នុងព្រឹត្តិការណ៍នានាដែលរៀបចំឡើងដោយហ្វីលីពីនបានបង្ហាញឲ្យឃើញនូវសហគមន៍អាស៊ានមួយឯកភាព ត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ និងជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗសម្រាប់សាមគ្គីភាពអាស៊ាន និងសន្តិភាពនៃតំបន់ ក៏ដូចជានៅលើពិភពលោក; អាស្រ័យហេតុនេះ រួមចំណែកលើកកំពស់ឋានៈអាស៊ាន បញ្ជាក់ពីសមត្ថភាពរបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមក្នុងតំបន់ ក៏ដូចជាសកលលោក៕
បកប្រែដោយ Duy Hoan