នាវា 015 - Tran Hung Dao ចូលរួមក្នុងពិធីដង្ហែក្បួនព្យុះហយាត្រានាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន
កប.អនឡាញ - កាលពីថ្ងៃទី ១១ ខែឧសភា នៅតំបន់សមុទ្រភាគខាងត្បូងឈូងសមុទ្រ Subic នៃប្រទេសហ្វីលីពីន បានប្រព្រឹត្តទៅពិធីដង្ហែក្បួនព្យុះហយាត្រានាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (AFR) ។
លោក Carlito Galvez រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន អញ្ជើញជាអធិបតីក្នុងពិធីនេះ។ លោកឧត្តមនាវីត្រី Tran Thanh Nghiem សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស មេបញ្ជាការកងទ័ពជើងទឹក បានអញ្ជើញចូលរួមពិធីនេះ រួមជាមួយមេបញ្ជាការកងទ័ពជើងទឹក នៃបណ្តាប្រទេសអាស៊ាន។
    |
 |
នាវាលេខ ០១៥-Tran Hung Dao ចូលរួមពិធីក្បួនដង្ហែព្យុហយាត្រា |
នាវាចម្បាំងបំពាក់ប្រព័ន្ធការពារកាំជ្រួចមីស៊ីលលេខ០១៥-Tran Hung Dao នៃកងពលតូចលេខ១៦២ តំបន់លេខ៤ កងទ័ពជើងទឹក និងគណៈប្រតិភូដឹកនាំដោយលោកវរនាវីឯក Nguyen Van Ngan នាយរងសេនាធិការ តំបន់លេខ៤ កងទ័ពជើងទឹក បានអញ្ជើញចូលរួមក្នុងពិធីក្បួនដង្ហែព្យុហយាត្រា។ ចូលរួមពិធីក្បួនដង្ហែព្យុហយាត្រានេះរួមមាននាវាកងទ័ពជើងទឹក នៃបណ្តាប្រទេសអាស៊ាន ដូចជា វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ ប្រ៊ុយណេ ម៉ាឡេស៊ី និងម្ចាស់ផ្ទះហ្វីលីពីន។
បន្ទាប់ពីបញ្ចប់ពិធីក្បួនដង្ហែព្យុហយាត្រា នាវាលេខ 015-Tran Hung Dao បានចូលចតនៅមូលដ្ឋានទ័ពជើងទឹក Subic នៃប្រទេសហ្វីលីពីន ដើម្បីត្រៀមចូលរួមសកម្មភាពនានានៅកំពង់ផែ និងចូលរួមសមយុទ្ធនៅលើសមុទ្រក្នុងក្របខ័ណ្ឌនៃសមយុទ្ធកងទ័ពជើងទឹកពហុភាគីនៃបណ្តាប្រទេសអាស៊ាន លើកទី២ (AMNEX-2)។
បកប្រែដោយ Duy Hoan