នៅក្នុងជំនួបជាមួយលោក Richard Donald Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី ថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងពីរបានចែករំលែកថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅពេលកន្លងមក មានការរីកចម្រើនលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល សន្តិសុខដែនសមុទ្រ... ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ រួមទាំងដំណើរទស្សនកិច្ចរបស់លោក David Hurley អគ្គទេសាភិបាលអូស្ត្រាលី នៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ខែមេសា ឆ្នាំ២០២៣)។ ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី បានចែករំលែកនូវអារម្មណ៍ល្អក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមក្នុងខែវិច្ឆិកា ឆ្នាំ២០២២។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ និងប្រធានគណៈប្រតិភូមកពីបណ្តាប្រទេសចូលរួមកិច្ចសន្ទនា Shangri-La លើកទី២០

នៅក្នុងព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណ ចំពោះជំនួយររបស់អូស្ត្រាលីក្នុងការដឹកជញ្ជូនមន្ទីរពេទ្យកម្រិត ២ របស់វៀតណាម ទៅបំពេញបេសកកម្មនៅស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិ។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីបានអះអាងថា នៅចុងខែមិថុនានេះ ក្រសួងការពារជាតិអូស្ត្រាលីនឹងជួយវៀតណាមក្នុងការដឹកជញ្ជូនមន្ទីរពេទ្យកម្រិត២ លេខ៥ ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិសិង្ហបុរី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្ដាប្រទេស ឲ្យកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព ដូចជា៖ រក្សាយន្តការពិគ្រោះយោបល់-កិច្ចសន្ទនា ចែករំលែកបទពិសោធន៍ កិច្ចសហប្រតិបត្តិការជួយសង្គ្រោះ និងជំរុញការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ បន្តជួយគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ និងវេទិកាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ៕

បកប្រែដោយ Thuy Anh