ថ្វីត្បិតតែអាកាសធាតុក្តៅ ប៉ុន្តែកម្លាំងយាមល្បាតបានជំនះការលំបាក ដើម្បីពិនិត្យបង្គោលព្រំដែន ពិនិត្យស្ថានភាពសុវត្ថិភាពនៃប្រព័ន្ធបង្គោលព្រំដែនវៀតណាម-ឡាវ ពីបង្គោលព្រំដែនលេខ ៦២១ ដល់បង្គោលលេខ ៦២២។ តាមរយៈការត្រួតពិនិត្យ ខ្សែព្រំដែនមិនបានផ្លាស់ប្តូរទេ ប្រព័ន្ធបង្គោលព្រំដែនជាតិស្ថិតក្នុងសភាពដើមនិងធានាសុវត្ថិភាព។

leftcenterrightdel
ក្រុមយាមល្បាតទ្វេភាគីនៃប៉ុស្តិ៍ការពារព្រំដែន Ba Nang កងទ័ពការពារព្រំដែនខេត្ដ Quang Tri និងកងអនុសេនាធំលេខ ៥១១ នៃបញ្ជាការដ្ឋានយោធាខេត្ត Salavan (ឡាវ) ពិនិត្យបង្គោលព្រំដែន (រូបថត៖ bienphong.com.vn)

ការយាមល្បាតទ្វេភាគីក្នុងបំណងរកឃើញករណីល្មើសច្បាប់ បទកំណត់គ្រប់គ្រងព្រំដែនឲ្យបានទាន់ពេលវេលា រក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់នៅតាមព្រំដែន និងច្រកទ្វារព្រំដែន ចូលរួមចំណែកពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងកងកម្លាំងការពារព្រំដែននៃភាគីទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរវៀតណាម-ឡាវនិយាយរួម។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយ និងអប់រំសម្រាប់ប្រជាជននៅសងខាងព្រំដែនឲ្យគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលចុះហត្ថលេខារវាងវៀតណាម និងឡាវ៕

បកប្រែដោយ Thuy Anh