នាព្រឹកថ្ងៃទី២៣ ឧសភា លោកឧត្តមនាវីត្រី Pham Nhu Xuan មេបញ្ជាការរងនៃកងទ័ពជើងទឹកវៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលនៃមេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងបានជួបទ្វេភាគី និងទស្សនាស្តង់មួយចំនួននៅឯការតាំងពិព័រណ៍នេះ។ គណៈប្រតិនៃក្រសួងនគរបាល ប្រភេទទ័ពការពារអាកាស-ទ័ពអាកាស និងបញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាមក៏បានអញ្ជើញមកចូលរួមពិព័រណ៌នេះផងដែរ។

leftcenterrightdel
លោកឧត្តមនាវីត្រី Pham Nhu Xuan មេបញ្ជាការរងកងទ័ពជើងទឹក អញ្ជើញទស្សនាស្តង់មួយនៅឯការតាំងពិព័រណ៍

ក្រៅពីនោះ នាវាលេខ ២០ នៃកងពលតូចលេខ ១៧២ តំបន់ទី៣ កងទ័ពជើងទឹក និងគណៈប្រតិភូនៃកងទ័ពជើងទឹកប្រជាជនវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Quoc Quang មេបញ្ជាការរង តំបន់លេខ៣ កងទ័ពជើងទឹក បានទៅដល់ Langkawi ចាប់ពីថ្ងៃទី ២១ ឧសភា ដើម្បីចូលរួមការតាំងពិពណ៌ និងសកម្មភាពពាក់ព័ន្ធ។

នៅក្នុងពិធីបើក LIMA 2023 រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយថា LIMA 2023 ត្រូវបានគេរំពឹងថានឹងនាំមកនូវកិច្ចសន្យាដែលមានតម្លៃរហូតដល់ ៤ ពាន់លានដុល្លារ។ មានប្រទេសចំនួន ៥ ដែលបញ្ជូនក្រុមហោះហើរទៅចូលរួមក្នុងកម្មវិធីនោះ រួមមាន រុស្ស៊ី ថៃ ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងអារ៉ាប់រួម (UAE) បន្ថែមពីលើនេះ នៅមានយន្តហោះចំនួន ១១៩ គ្រឿងដែលកំពុងដាក់តាំងបង្ហាញផងដែរ។

នារសៀលថ្ងៃទី២៣ ឧសភា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីព្យុហយាត្រានាវាកងទ័ពជើងទឹកផងដែរ។ នាវាលេខ ២០ នៃកងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

បកប្រែដោយ Duy Hoan