ក្នុងវគ្គបំប៉ន សិក្ខាកាមត្រូវបានបំប៉នលើការស្តាប់ ការនិយាយ ការអាន ការសរសេរ និងការយល់អំពីពាក្យយោធាមួយចំនួន ទៅទស្សនាមណ្ឌលកេរិ៍្តដំណែលប្រវត្តិសាស្ត្រ និងកន្លែងមានទេសភាពស្រស់ស្អាតមួយចំនួន ដើម្បីស្វែងយល់បន្ថែមអំពីទឹកដី និងប្រជាជនវៀតណាម។
ថ្លែងមតិក្នុងពិធីបើក ថ្នាក់ដឹកនាំខេត្ត Son La បានស្នើឲ្យបញ្ជាការដ្ឋានយោធាខេត្ត សម្របសម្រួលជាមួយមន្ទីរ និងក្រសួង ដើម្បីធានាបាននូវលក្ខខណ្ឌល្អបំផុតសម្រាប់សិក្ខកាម ហើយកសាងខ្លឹមសារ និងកម្មវិធីសិក្សាជាក់ស្តែង សមស្របនឹងលក្ខខណ្ឌជាក់ស្តែងនៃប្រទេសឡាវ ចូលរួមចំណែកពង្រីកទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាងខេត្ត Son La និងខេត្តនានានៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕
បកប្រែដោយ Thuy Anh
Type the code from the image