ក្នុងកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ចក្រភពអង់គ្លេសទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅតែជាកត្តាសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកជំទាវ Baroness Goldie DL បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ កំពុងអភិវឌ្ឍយ៉ាងខ្លាំង ដោយសម្រេចបានលទ្ធផលល្អជាច្រើន ហើយមានជំនឿជាក់ថា ភាគីទាំងពីរនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព និងការអភិវឌ្ឍរួមនៃតំបន់ និងពិភពលោក។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ចក្រភពអង់គ្លេសលើកទី៤

ភាគីទាំងពីរបានអះអាងថា នាពេលកន្លងមក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទទួលបានលទ្ធផលវិជ្ជមាន។ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង  ចូលរួមចំណែកយ៉ាងសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស បង្កើតការជឿទុកចិត្តគ្នា ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក។

ដោយឈរលើមូលដ្ឋាននៃលទ្ធផលរបស់កិច្ចសហប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក ភាគីទាំងពីរបានលើកឡើងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ តាមនោះ ភាគីទាំងពីរបន្តផ្លាស់ប្តូរគណៈប្រតិភូ បន្តអនុវត្តវិស័យសហប្រតិបត្តិការការពារជាតិទ្វេភាគី ស្របតាមឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien លោកជំទាវ Baroness Goldie DL និងប្រតិភូ ថតរូបទុកជាអនុស្សាវរីយ៍

អំពីកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា ភាគីអង់គ្លេសនឹងបន្តជួយឧបត្ថម្ភ និងផ្តល់អាហារូបករណ៍បណ្តុះបណ្តាលនៅអង់គ្លេសសម្រាប់វៀតណាម ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស និងភាសាអង់គ្លេស។ វៀតណាមត្រៀមជាស្រេចទទួលយោធិនអង់គ្លេសទៅសិក្សាភាសាវៀតណាមនៅបណ្ឌិតសភាវិទ្យាសាស្ត្រយោធា និងបណ្ឌិតសភាការពារជាតិ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្រសួងការពារប្រទេសវៀតណាមបានស្នើឲ្យភាគីអង់គ្លេសបន្តយកចិត្តទុកដាក់ដល់ការកសាង ការអនុវត្តគម្រោងពង្រីកនិងដំឡើងមជ្ឈមណ្ឌលបង្វឹកបង្ហាត់ស្ដីពីការរក្សាសន្តិភាពវៀតណាមកម្រិតតំបន់ និងអន្តរជាតិ លើកកម្ពស់សមត្ថភាពសម្រាប់កងកម្លាំងជំនាញ ជួយគាំទ្របេក្ខភាពវៀតណាម សម្រាប់តំណែងជាន់ខ្ពស់នៅស្ថានបេសកកម្ម និងទីស្នាក់ការអង្គការសហប្រជាជាតិ។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ ក្រសួងការពារប្រទេសវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសការពារជាតិអង់គ្លេស មកបង្ហាញផលិតផល ស្វែងយល់បន្ថែមអំពីដំណើរការទិញផលិតផលការពារជាតិ ក៏ដូចជាតម្រូវការ និងឧត្តមភាពរបស់គ្នាទៅវិញទៅមក ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការស្របតាមច្បាប់ជាតិ ច្បាប់អន្តរជាតិ តម្រូវការ និងសមត្ថភាពរបស់ភាគីនីមួយៗ៕

បកប្រែដោយ Thuy Anh