ក្នុងដំណើរការហ្វឺកហាត់ ភាគីទាំងពីរបានអនុវត្តន៍ការងាររួមគ្នា; អនុវត្តបែបបទស្វាគមន៍គ្នាទៅវិញទៅមកនៅសមុទ្រ ផ្លាស់ប្តូរព័ត៌មាន; អនុវត្តន៍ការប្រាស្រ័យទាក់ទងជាសញ្ញាអន្តរជាតិ និងអនុវត្តន៍ក្រមប្រតិបត្តិសម្រាប់ជំនួបនៅដែនសមុទ្ររបស់កងទ័ពជើង​​ទឹកនៃបណ្ដាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងលិច (CUES) ។

leftcenterrightdel
លោក Michael Proudman ណែនាំអំពីនាវា HMS Spey (រូបថត៖ dangcongsan.vn)

មុននេះ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែកុម្ភៈ នាវា HMS Spey បានចូលចតនៅកំពង់ផែ Nha Rong - Khanh Hoi ទី​ក្រុងហូជីមិញ។ HMS Spey គឺជានាវាកងទ័ពជើងទឹកទី ២  របស់ចក្រភពអង់គ្លេសដែលត្រូវបានបញ្ជូនមកកាន់ប្រទេស​វៀត​ណាម​ក្នុងរយៈពេល ៥ កន្លងទៅ។

ដំណើរទស្សនកិច្ចរបស់នាវា HMS Spey បានធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាង​វៀតណាម និងចក្រភពអង់គ្លេស (១១ ខែកញ្ញា ឆ្នាំ ១៩៧៣ - ១១ ខែកញ្ញា ឆ្នាំ ២០២៣)៕

តាម vovworld.vn