Phathi គឺជាភូមិដែលទទួលបានការជួយឧបត្ថម្ភពីរដ្ឋាភិបាលវៀតណាមក្នុងការវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដូចជា៖ ផ្លូវថ្នល់ សំណង់ទឹកស្អាត សាលារៀន គិលានដ្ឋាន អាគារវប្បធម៌ និងអនុវត្តកម្មវិធីលើកទឹកចិត្តក្នុងការផលិតកម្មកសិកម្ម ដែលបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ២០០៩។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ដឹកនាំគណៈប្រតិភូក្រសួងការពារប្រទេសទៅសួរសុខទុក្ខ និងផ្តល់អំណោយនៅក្រុមភូមិ Phathi

នាពេលថ្មីៗនេះ ក្រសួងការពារប្រទេសវៀតណាម បានសម្របសម្រួលជាមួយក្រសួងការពារជាតិឡាវ ដើម្បីរាយការណ៍ ហើយត្រូវបានសម្រេចដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ស្ដីពីការជួសជុលសំណង់សំខាន់ៗឡើងវិញ ជាពិសេសគឺប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសាលារៀន។ នៅទីនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានប្រគល់អំណោយដល់សិស្សក្រីក្រ និងគ្រួសារទទួលរបបពីរដ្ឋចំនួន ៤០ នៅមូលដ្ឋាន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់អំណោយដល់សិស្សក្រីក្រ និងគ្រួសារទទួលរបបពីរដ្ឋនៅមូលដ្ឋាន

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអញ្ជើញទៅទស្សនាក្រុមហ៊ុនកិច្ចសហប្រតិបត្តិការអន្តរជាតិលេខ៧០៥ នៃយោធភូមិភាគទី២ កងទ័ពប្រជាជនវៀតណាម ដែលជាអង្គភាពកំពុងបំពេញភារកិច្ចនៅមូលដ្ឋាននោះ។ លោកអនុរដ្ឋមន្ត្រីបានលើកសរសើរអង្គភាពដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ជាពិសេសក្នុងបរិបទនៃជំងឺ Covid-19 និងបំពេញល្អភារកិច្ចនៅមូលដ្ឋានមានស្ថានភាពលំបាក នៅទីតាំងឆ្ងាយដាច់ស្រយាលនៃប្រទេសឡាវ តាមរយៈនោះ រួមចំណែកជម្រុញទំនាក់ទំនងលើវិស័យការពារជាតិ វៀតណាម-ឡាវ ឲ្យកាន់តែមានភាពជាក់ស្តែង និងប្រសិទ្ធភាព ហើយត្រូវបានទទួលស្គាល់ និងកោតសរសើរពីរដ្ឋាភិបាល និងប្រជាជនឡាវ៕

បកប្រែដោយ Thanh Cong