leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួប លោក Karl Van den Bossche ឯកអគ្គរដ្ឋទូតបែលហ្ស៊ិក

នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា ភាគីទាំងពីរបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងក្របខ័ណ្ឌដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការការពារជាតិ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ការដោះដូរយុទ្ធសាស្ត្រ ការជំនះផលវិបាកនៃសង្គ្រាម ពេទ្យយោធា...; លោកសង្ឃឹមថា បែលហ្ស៊ិកនឹងបន្តជួយឧបត្ថម្ភវៀតណាមពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយសហភាពអឺរ៉ុប (EU)។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជឿជាក់ថា ក្នុងអាណត្តិរបស់ខ្លួន លោកឯកអគ្គរដ្ឋទូត Karl Van den Bossche នឹងរួមចំណែកជាច្រើនក្នុងទំនាក់ទំនងរវាងវៀតណាម និងព្រះរាជាណាចក្របែលហ្ស៊ិកនិយាយរួម និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់​វត្ថុអនុស្សាវរីយ៍​ជូន​ លោក Karl Van den Bossche ឯកអគ្គរដ្ឋទូតបែលហ្ស៊ិក

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និង លោក Karl Van den Bossche ឯកអគ្គរដ្ឋទូតបែលហ្ស៊ិក ថតរូប​ជុំជាមួយ​ប្រតិភូទាំង​ឡាយ

លោកឯកអគ្គរដ្ឋទូត Karl Van den Bossche បានសម្តែងនូវសេចក្តីរីករាយដែលបានបំពេញបេសកកម្មនៅវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ក្នុងគោលនយោបាយការបរទេស បែលហ្ស៊ិកតែងតែយកចិត្តទុកដាក់លើតំបន់អាស៊ី ជាពិសេសគឺវៀតណាម។ ដោយយល់ស្របនឹងសំណើរបស់លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien លោក​ឯកអគ្គរដ្ឋទូត Karl Van den Bossche បានអះអាងថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានឧត្តមភាព៕

បកប្រែដោយ Duy Hoan