គ្រប់គ្នានិយាយយ៉ាងសប្បាយ​ជាមួយគ្នា និងអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះស្នាដៃរបស់អត្តពលិកនារីរបស់ប្រទេសវៀតណាម។ “អ្នកឯងបាញ់ពូកែមែន! តោះ ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍!” អត្តពលិកនារីឥណ្ឌូនេស៊ីបានប្រាប់អត្តពលិកនារីវៀតណាមដោយក្តី​រីករាយ។ ជាការឆ្លើយតប អត្តពលិកនារីវៀតណាមក៏បានសរសើរមិត្តឥណ្ឌូនេស៊ីដែរ។ ពួកគេបាននាំគ្នាទៅថតរូបយ៉ាងស្រស់ស្អាត។

leftcenterrightdel
អត្តពលិកនារីវៀតណាម និងឥណ្ឌូនេស៊ី

អត្តពលិកមិនត្រឹមតែរំភើបចិត្តដោយសារតែពួកគេបានបំពេញភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសប្បាយចិត្តដោយមានមិត្តភក្តិកាន់តែច្រើននៅក្នុងការប្រកួតនេះ។ វរសេនីយ៍ត្រី Harahap Wirahadi ប្រធានក្រុមឥណ្ឌូណេស៊ី បាននិយាយថា “នៅ AARM-30 យើងបានស្គាល់មិត្តថ្មីជាច្រើនមកពីបណ្តាប្រទេសអាស៊ាន។ យើងមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់»។ អត្តពលិកមកពីប្រទេសឥណ្ឌូនេស៊ីក៏ផ្តល់មនោសញ្ចេតនាល្អជាច្រើនចំពោះវៀតណាមដែរ។ ក្នុងអំឡុងពេលនៃការប្រកួតនេះ អត្តពលិកវៀតណាមតែងតែរួសរាយរាក់ទាក់ជាមួយមនុស្សគ្រប់គ្នា។ លើសពីនេះ ជំនាញបាញ់របស់ពួកគេក៏បានធ្វើឱ្យអត្តពលិកឥណ្ឌូណេស៊ីកោតសរសើរផងដែរ ។ យោងតាមវរសេនីយ៍ត្រី  Wirahadi ការបង្ហាញ​ដ៏ល្អឥតខ្ចោះនៅ AARM-30 គឺជាភស្តុតាងដែលបង្ហាញអោយឃើញថាក្រុមវៀតណាមបានហ្វឹកហ្វឺនយ៉ាងហ្មត់ចត់ និងរៀបចំយ៉ាងល្អសម្រាប់ការប្រកួត។

leftcenterrightdel
អត្តពលិកនារីនៃបណ្តាប្រទេសអាស៊ានបន្ទាប់ពីបញ្ចប់ការប្រកួត

បន្ទាប់ពីការប្រកួតប្រជែងដ៏រំភើបនៅ AARM-30 អត្តពលិកយោធាអាស៊ានបានឆ្លៀតពេលដើម្បីសំណេះសំណាលគ្នាយ៉ាងសប្បាយ​រីក​រាយ​។ លោកស្រីវរសេនីយ៍ត្រី Pham Thi Ha អត្តពលិកនៃក្រុមកាំភ្លើងខ្លីផ្នែកនារី ដែលមានបទពិសោធន៍ច្រើនក្នុងការប្រកួតនៅ AARM បាននិយាយថា “ប្រសិនបើមិត្តឃើញថាក្រុមរបស់យើងបាញ់បានល្អ មិត្តនឹងមកសួររកបទពិសោធន៍របស់យើងជាភ្លាមៗ។ ខ្ញុំក៏តែងតែរៀនពីមិត្តទាំងអស់ដែរ ដើម្បីបង្កើនជំនាញបាញ់របស់ខ្លូន»។ ទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវរបស់ពួកគេមិនត្រឹមតែទាក់ទងនឹងអាវុធ បរិក្ខារ ឬបច្ចេកទេសបាញ់ប៉ុណ្ណោះទេ។ លោក Bui Van Hoang ប្រធានក្រុមកាំភ្លើងយន្តវៀតណាម បាននិយាយថា “ក្នុងអំឡុងពេលនៃការចូលរួមក្នុង AARM យើងបានចែករំលែកបទពិសោធន៍ រៀនពីគ្នាទៅវិញទៅមកអំពីបច្ចេកទេសបាញ់ផង និងប្រាប់គ្នាទៅវិញទៅមកអំពីទំនៀមទម្លាប់របស់ប្រទេសយើងផង”។

leftcenterrightdel
អត្តពលិកនៃបណ្តាប្រទេសអាស៊ានជាមួយអាជ្ញាកណ្តាល និងអ្នកត្រួតពិនិត្យនៅ AARM-30

ប្រមូលផ្តុំគ្នានៅ AARM-30 អ្នកបាញ់កាំភ្លើងល្អបំផុតនៅក្នុងតំបន់អាស៊ានបានរួមគ្នាប្រកួតបាញ់កាំភ្លើង និងបង្ហាញជំនាញប្រើអាវុធដ៏ល្អរបស់ពួកគេនៅលើទីលាននៃមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ៤។ ទន្ទឹមនឹងនោះ ពួកគេក៏បានសំណេះសំណាល ចែករំលែកបទពិសោធន៍ លេងកីឡាជាមួយគ្នា ក៏ដូចជាទៅទស្សនារមណីយដ្ឋាន​មួយចំនួននៃរដ្ឋធានីហាណូយផងដែរ។ តាមរយៈការប្រកួតនេះ កងទ័ពនៃប្រទេសអាស៊ាននិយាយរួម និងកងទ័ពជើងគោកនៃប្រទេសអាស៊ាននិយាយដោយឡែក កាន់តែមានទំនាក់ទំនងជិតស្និទ្ធ ពង្រឹងចំណងមិត្តភាព ដោយហេតុនេះ រួមចំណែកក្នុងការរក្សាបាននូវបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រួមនៃតំបន់ ក៏ដូចជាក្នុងពិភពលោក៕

បកប្រែដោយ Duy Hoan