ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាមជាមួយអាមេរិក និងអូស្ត្រាលី
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៣ មករា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបជាមួយលោកស្រី Aler Grubbs នាយិការទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំវៀតណាម និងលោកវរសេនីយ៍ឯក Thomas Bouchillon អនុព័ន្ធយោធាអាមេរិកប្រចាំវៀតណាម។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបជាមួយលោកស្រី Aler Grubbs |
នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវជំនឿថា ជាមួយនឹងបទពិសោធន៍របស់ខ្លួន លោកស្រី Aler Grubbs និងវរសេនីយ៍ឯក Thomas Bouchillon នឹងរួមចំណែកជាវិជ្ជមានជាច្រើនចំពោះទំនាក់ទំនងវៀតណាម-អាមេរិក ជាពិសេសក្នុងបរិបទឆ្នាំ ២០២៣ ប្រទេសទាំងពីរមានសកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូទូលំទូលាយ។ លោកអះអាងថា អាមេរិកគឺជាដៃគូឈានមុខគេមួយរបស់វៀតណាម ហើយវៀតណាមមានបំណងចង់ជំរុញទំនាក់ទំនងទ្វេភាគីដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។
លោកស្រី Aler Grubbs បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរលើវិស័យដូចជា ជំនះផលវិបាកនៃសង្គ្រាម បម្រែបម្រួលអាកាសធាតុ និងការអប់រំ ...; លោកស្រីបានបង្ហាញជំនឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិកនឹងបន្តអភិវឌ្ឍន៍នាពេលខាងមុខ។ លោកវរសេនីយ៍ឯក Thomas Bouchillon បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមរវាងវៀតណាម និងសហរដ្ឋអាមេរិក ដោយចាត់ទុកថា នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។
* នាព្រឹកថ្ងៃដដែល លោឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលជួបលោកវរសេនីយ៍ឯក Paul Brendon Foura អនុព័ន្ធយោធាអូស្ត្រាលី ដែលបានអញ្ជើញមកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការងាររបស់ខ្លួន និងលោកវរសេនីយ៍ឯក Michael Jansen ទទួលតំណែងអនុព័ន្ធយោធាអូស្ត្រាលីប្រចាំវៀតណាមអាណតិ្ត ២០២៣-២០២៦។
បកប្រែដោយ Duy Hoan