ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយទាហាន និងនាវិកនឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ បញ្ជាការដ្ឋានយោធភូមិភាគទី៧ បញ្ជាការដ្ឋានតំបន់លេខ២ កងទ័ពជើងទឹកវៀតណាម; ដាក់កម្រងផ្កានៅស្ដូបលោកប្រធានហូជីមិញ។ នាវិកឥណ្ឌាក៏នឹងចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរជាច្រើន ដូចជា ការប្រកួតកីឡាជាមួយកម្មាភិបាល និងយុទ្ធជននៃតំបន់លេខ២ កងទ័ពជើងទឹកវៀតណាម; ពិភាក្សាអំពីជំនាញលើវិស័យនាវាចរណ៍មួយចំនួន និងទស្សនាតំបន់កេរិ៍្តដំណែលប្រវត្តិសាស្ត្រនៅទីក្រុងហូជីមិញ។ល។
ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកឥណ្ឌា ចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឥណ្ឌា (១៩៧២-២០២២)៕
បកប្រែដោយ Thuy Anh
Type the code from the image