តាមគម្រោង គណៈប្រតិភូនឹងចូលជួបសម្តែងការគួរសមជាមួយអាជ្ញាធរមូលដ្ឋាន មេបញ្ជាការអង្គភាពកងទ័ពជើងទឹកនៅមូលដ្ឋាន Lumut នៃកងទ័ពជើងទឹកម៉ាឡេស៊ី រៀបចំពិធីជប់លៀង ការផ្លាស់ប្តូរសិល្បៈនៅលើនាវា ផ្លាស់ប្តូរវប្បធម៌-កីឡាជាមួយកងទ័ពជើងទឹកម៉ាឡេស៊ី ទស្សនាកេរិ៍្តដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌នៅមូលដ្ឋាន។

leftcenterrightdel
នាវាសំពៅលេខ ២៨៦-Le Quy Don ចាកចេញពីកំពង់ផែទៅបំពេញបេសកកម្ម

ក្នុងឱកាសនេះ នាវាសំពៅលេខ ២៨៦-Le Quy Don និងនាវាសំពៅ KLD TUNAS SAMUDERA នៃកងទ័ពជើងទឹកម៉ាឡេស៊ី នឹងហ្វឹកហ្វឺនរួមក្នុងការធ្វើដំណើរទៅឆ្ងាយៗ ការលើកកម្ពស់សមត្ថភាពបញ្ជា ការប្រើប្រាស់អាវុធ ការដោះស្រាយស្ថានភាពជាក់ស្តែងនៅសមុទ្រ។ល។

ដំណើរទស្សនកិច្ចនេះក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការល្អ ការយោគយល់គ្នា និងការជឿទុកចិត្តគ្នារវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ចូលរួមចំណែកជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ីឲ្យកាន់តែអភិវឌ្ឍ ពង្រឹងសមត្ថភាពសម្របសម្រួលក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមក្នុងសន្តិសុខនៃការធ្វើនាវាចរណ៍របស់កងទ័ពជើងទឹកទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនក្នុងតំបន់៕

បកប្រែដោយ Thuy Anh