អញ្ជើញ​ចូលរួម​កិច្ចពិភាក្សានេះ ភាគីគុយបាមានលោក​ឧត្តមសេនីយ៍ឯក Alvaro Lopez Miera រដ្ឋមន្ត្រីនៃក្រសួងបណ្តា​​កងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា; លោក​ឧត្តមសេនីយ៍ទោ Roberto Legra Sotolongo ប្រធានអគ្គសេនាធិការ និង​ជាអនុរដ្ឋមន្រ្តីនៃក្រសួង​បណ្តា​កងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា រួម​ទាំង​នាយទាហានជាន់ខ្ពស់មួយ​ចំនួន​ទៀត។

leftcenterrightdel
លោក​ឧត្តមសេនីយ៍ឯក Hoang Xuan Chien ផ្តល់សម្ភារៈបរិក្ខារ​ពេទ្យ​សម្រាប់​ប្រយុទ្ធប្រឆាំងនឹងជំងឺ​រាតត្បាត​​ពីក្រសួងការពារប្រទេសវៀតណាមជូន​ក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា

នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិនាពេលកន្លងមក ដោយ​ស្របតាមឯកសារនិងកិច្ចព្រមព្រៀងទាំងឡាយ​​ដែលភាគីទាំងពីរបានចុះហត្ថលេខា រួមទាំងការសន្យារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយ​បាន​ក្លាយជាវិស័យដ៏សំខាន់មួយដែល​រួមចំណែកក្នុងការពូនជ្រំចំណងមិត្តភាពជាប្រពៃណីរវាងវៀត ណាមនិងគុយបា។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២០ រួមទាំងការសម្របសម្រួលក្នុងការកសាងឯកសារស្តីពីទំនាក់ទំនងការពារជាតិអំឡុងរយៈពេល ៦០ ឆ្នាំចុងក្រោយនេះរវាងវៀតណាមនិងគុយបា (១៩៦០-២០២០)។ ភាគីទាំងពីរបានឯកភាពគ្នា​បន្ត​​ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការផ្លាស់ប្តូរគណៈប្រតិភូ ការសន្ទនា​ រួម​ទាំង​​វិស័យឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាល សន្តិសុខតាមអុីនធឺណិត វេជ្ជសាស្ត្រយោធា និងវិស័យផ្សេងៗទៀតដែលមានឧត្តមភាពនិងសក្តានុពល ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការងាបក្ស និងការងារនយោបាយ។ ថ្នាក់ដឹកនាំក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាបានសម្តែងឆន្ទៈចង់បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាមដើម្បីបញ្ចប់ខ្សែភាពយន្តឯកសារស្តីពីទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងគុយបាក្នុងពេលឆាប់ៗនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងថ្នាក់ដឹកនាំក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា​ ចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការការពារជាតិរយៈពេល ៣ ឆ្នាំ សម្រាប់ដំណាក់កាល ២០២០-២០២២

ភាគីទាំងពីរបានឯកភាពគ្នានឹងអភិវឌ្ឍ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំរវាងផ្នែកពេទ្យយោធានៃប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថ្មីៗដែលមានសក្តានុពល។ ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណដល់ក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ដែលបានជួយគាំទ្រថ្នាំ និងបញ្ជូនអ្នកជំនាញមកជួយគាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏​បានប្រកាសផងដែរថា ក្រសួងការពារប្រទេសវៀតណាមនឹងផ្តល់គ្រាប់ពូជពោតចំនួន​​ ១០០ តោន ជូន​ប្រជាជនគុយបា រួមជាមួយសំភារៈបរិក្ខារពេទ្យ និងថវិកាមួយចំនួនសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ជូនក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ដែលមានតម្លៃសរុបជាង ១០ ពាន់លានដុង។

លោករដ្ឋមន្ត្រី​ Alvaro Lopez Miera  បានប្រកាសថា ក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបានឹងផ្តល់វ៉ាក់សាំង Abdala ចំនួន ១៥០,០០០ ដូស ជូនក្រសួងការពារប្រទេសវៀតណាម  រួមទាំងថ្នាំព្យាបាលជំងឺកូវីដ ១៩ ផងដែរ។ ចំនួនវ៉ាក់សាំងពោលខាងលើនឹងត្រូវបានបញ្ជូនទៅប្រទេសវៀតណាមតាមជើងហោះហើររបស់គណៈប្រតិភូជាន់ខ្ពស់។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា​នេះ ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការការពារជាតិរយៈពេល ៣ ឆ្នាំសម្រាប់ដំណាក់កាល ២០២០-២០២២ ៕

បកប្រែដោយ Duy Hoan