leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងវៀតណាមក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក ជាពិសេសនៅក្នុងបរិបទនៃការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដជំងឺរាតត្បាតកូវីដ១៩នៅលើពិភពលោក។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថាអង្គការសហប្រជាជាតិគឺជាយន្តការសំខាន់មួយក្នុងដំណើរការអនុវត្តគោលនយោបាយការបរទេសឯករាជ្យភាព ស្វ័យភាព ពហុភាគី ពិពិធកម្ម មានភាពម្ចាស់ការ និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាង​សកម្ម​របស់វៀតណាម។ ដោយ​ចែករំលែកជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean-Pierre Lacroix អំពីស្ថានភាពសហប្រតិបត្តិការក្នុងវិស័យជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាមដោយសង្កត់ធ្ងន់លើសារនៃការផ្សះផ្សារ កិច្ចសហប្រតិបត្តិការ ការជំនះពុះពារការឈឺចាប់នៃសង្គ្រាមដើម្បីឆ្ពោះទៅរកអនាគត លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានធ្វើបច្ចុប្បន្នភាពនូវ​សកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមរួមមាន៖ ស្ថានភាពជាក់ស្តែងនៃការដាក់ពង្រាយកងកម្លាំងវៀតណាមនៅស្ថានបេសកកម្មទាំងឡាយ បណ្តាបញ្ហាអំពីស្ត្រី សន្តិភាព សន្តិសុខ; ការងារហ្វឹកហ្វឺន; ការរៀបចំលើគ្រប់វិស័យរបស់វៀតណាមដើម្បីចូលរួមថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ រួមទាំងកម្លាំងវិស្វកម្មផង។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean-Pierre Lacroix

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean-Pierre Lacroix បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងស្វាគមន៍ចំពោះការគាំទ្ររបស់វៀតណាមចំពោះគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិស្តីពីការថែរក្សាសន្តិភាព ក៏ដូចជាការដែលវៀតណាមនាប៉ុន្មានឆ្នាំកន្លងមកតែងតែរក្សាបាននូវអត្រាយោធិនស្ត្រីនៅក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្រិតខ្ពស់ជាងអនុសាសន៍របស់អង្គការសហប្រជាជាតិ ១៥% ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះការសន្យារបស់វៀតណាមក្នុងការបន្តចូលរួមកាន់តែស៊ីជម្រៅថែមទៀតក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងបានឲ្យដឹងថានឹងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីវៀតណាមមានឱកាសជ្រើសរើសស្ថានបេសកកម្មសមស្របមួយសម្រាប់ដាក់ពង្រាយកងអនុសេនាធំវិស្វកម្មនាពេលខាងមុខ។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោក Jean-Pierre Lacroix ក៏បានស្នើវៀតណាមបន្តគាំទ្រ និងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអង្គការសហប្រជាជាតិលើកទី ៤ ស្តីពីការថែរក្សាសន្តិភាពដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ ២០២១ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប​

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិលើវិស័យផ្សេងៗរួមមាន៖ ការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ការដោះស្រាយផលវិបាកនៃសង្គ្រាម ការអនុវត្តច្បាប់នៅសមុទ្រ ការអភិវឌ្ឍប្រកបដោយចីរភាព ការបង្កើនសមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការជួយសង្គ្រោះគ្រោះមហន្តរាយ ជំនួយមនុស្សធម៌ និងជំនួយគ្រោះមហន្តរាយ ...។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មានបំណងថា អង្គការសហប្រជាជាតិនឹងបន្តជាស្ពានពង្រឹងទំនាក់ទំនងរវាងវៀតណាម និងដៃគូដែលមានសុឆន្ទៈនាពេលអនាគត៕

បកប្រែដោយ Duy Hoan