យោងតាមព័ត៌មានពីគេហទំព័រអូស្រ្តាលី DefenseConnect បានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវអាកាសនេះត្រូវបានភាគីអូស្រ្តាលីធ្វើឡើងដោយយន្ដហោះដឹកជញ្ជូន C-17A Globemaster របស់កងកំលាំងទ័ពអាកាសភូមិន្ទអូស្ត្រាលី (RAAF) ដែលដឹកសមាជិក និងឧបករណ៍ថ្មីមកជំនួសកងពេទ្យកម្រិត២ របស់ UNMISS  ហើយវាជាការដឹកជញ្ជូនតាមផ្លូវអាកាសជួយគាំទ្រវៀតណាម លើកទី៣។

leftcenterrightdel
យន្តហោះដឹកជញ្ជូន C-17A Globemaster របស់អូស្ត្រាលី (រូប​ថត៖ vnanet.vn)

នៅក្នុងសេចក្តីជូនដំណឹងលើកទី៣ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស លោកឧត្តមសេនីយ៍ទោ Greg Bilton មេបញ្ជាការនៃបញ្ជាការដ្ឋានកលយុទ្ធ បានមានសេចក្ដីថ្លែងការណ៍អំពីទំនាក់ទំនងដែលកំពុងកើនឡើងរវាងអូស្ត្រាលី និងវៀតណាម។

លោកបានសង្កត់ធ្ងន់ថា “វៀតណាមគឺជាដៃគូសំខាន់មួយរបស់អូស្ត្រាលីនៅឥណ្ឌូ - ប៉ាស៊ីហ្វិក ហើយខ្ញុំមានមោទនភាពដែលកម្លាំងការពារជាតិអូស្ត្រាលី (ADF) បានជួយគាំទ្រដល់ការដាក់ពង្រាយកម្លាំងរក្សាសន្តិភាពរបស់វៀតណាមមក UNMISS។ ទំនាក់ទំនងភាពជាដៃគូរក្សាសន្តិភាពរវាងប្រទេសយើងទាំងពីរគឺជាកត្តាសំខាន់មួយក្នុងទំនាក់ទំនងការពារជាតិ។ ទំនាក់ទំនងនេះបង្ហាញពីចក្ខុវិស័យរួមរបស់យើងអំពីតំបន់មួយដែលមានសន្តិភាព បរិយាបន្ន និងរឹងមាំ ដែលជួយគាំទ្រដល់សន្តិសុខពិភពលោកយ៉ាងសកម្ម”។

ការដឹកជញ្ជូនតាមផ្លូវអាកាសនេះបានដឹកមនុស្សប្រមាណ ១២០ នាក់ និងទំនិញ ៥៥,០០០ គីឡូក្រាម ក្នុងរយៈពេលជាងពីរខែ៕

បកប្រែដោយ Duy Hoan