leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អញ្ជើញជាសហ​អធិបតីនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - ឥណ្ឌា លើកទី ១៣

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឲ្យដឹងថាទោះបីរងផលប៉ះពាល់ដោយការរីករាលដាល Covid-19 ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនៅតែរក្សា និងអភិវឌ្ឍជាដដែល។ ភាគីទាំងពីរបានខិតខំរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីអនុវត្តផែនការនានាដែលបានឯកភាពគ្នាពីមុនហើយនោះ រួមទាំងការផ្លាស់ប្តូរបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 និងពិភាក្សាលើវិធានការនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្រោយការរាតត្បាត Covid-19។ ភាគីទាំងពីរបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវឯកសារទាំងឡាយដែលបានចុះហត្ថលេខា ក៏ដូចជាកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងក្រសួងការពារជាតិទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​រាល់​ខ្លឹមសារសហប្រតិបត្តិការទាំងអស់​ ជាពិសេសលទ្ធផលនៃកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរនាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ និងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូរវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០; ព្រមទាំងបានឯកភាពថានៅពេលដែលរោគរាតត្បាត Covid-19 បានគ្រប់គ្រងហើយនោះ ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងសហប្រតិបត្តិការលើវិស័យនានាដូចជា ការបណ្តុះបណ្តាលកម្មាភិបាលយោធា វិស័យឧស្សាហកម្មការពារជាតិ ការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី។

គួររំលឹកថា នាព្រឹកថ្ងៃដដែល នៅទីក្រុង Nha Trang លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅសាលានាយទាហានបញ្ជូនសារ នៃកងឯកភាពទ័ពជំនាញបញ្ជូនសារ និងអញ្ជើញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលព័ត៌មានវិទ្យា និងភាសាបរទេស នៃសាលានាយទាហានបញ្ជូនសារ ដែលផ្តល់ជំនួយឥតសំណងដោយរដ្ឋាភិបាលឥណ្ឌា៕

បកប្រែដោយ Duy Hoan