ការប្រកួតកីឡាយោធាអន្តរជាតិ Army Games ២០២១ នឹងមានវិញ្ញាសាប្រកួតចំនួន ៣៤
កប.អនឡាញ - នៅថ្ងៃទី ៦ ខែមករា នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយនៃក្រសួងការពារជាតិរុស្ស៊ី បានជូនដំណឹងអំពីការប្រកួតកីឡាយោធាអន្តរជាតិ Army Games ឆ្នាំ២០២១ ។ ដូច្នេះ Army Games ឆ្នាំ ២០២១ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែសីហា ដល់ថ្ងៃទី ៤ ខែកញ្ញា ដោយមានវិញ្ញាសាប្រកួតចំនួន ៣៤ ហើយនិងប្រព្រឹត្តទៅនៅលើទីលានកីឡានៃបណ្តាប្រទេសផ្សេងៗ។