ក្រុមនាវាជប៉ុនបានចូលចតកំពង់ផែអន្តរជាតិ Cam Ranh ដើម្បីចាក់ប្រេងឥន្ធនៈ រៀបចំអាហារ ទឹកសាប និងធ្វើការងារភស្តុភារនិងសកម្មភាពបច្ចេកទេសផ្សេងទៀតសម្រាប់ការបង្វឹកបង្ហាត់ក្នុងរយៈពេលច្រើនថ្ងៃនៅសមុទ្រ។ ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានសហការដើម្បីឆ្លើយតបនឹងសំណើទាំងអស់របស់ភាគីជប៉ុន។

leftcenterrightdel
នាវានៃកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (រូបថត៖ thanhnien.vn)

ក្នុងបរិបទនៃជំងឺ Covid-19 មានការវិវឌ្ឍយ៉ាងស្មុគស្មាញ ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានយកចិត្តទុកដាក់ដល់ការធានាសុវត្ថិភាព និងការប្រយុទ្ធប្រឆាំងនឹង Covid-19 តាមការកំណត់សម្រាប់កម្មាភិបាល បុគ្គលិកនៃកម្លាំងធ្វើការងារនៅតំបន់ច្រកទ្វារព្រំដែនសមុទ្រ៕

បកប្រែដោយ Thuy Anh