leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Vu Chien Thang អញ្ជើញ​ជា​អធិបតីនៃកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការរីករាលដាល Covid-19 ក្រសួងការពារប្រទេសវៀតណាមក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM+) នឹងប្តេជ្ញាចិត្តរៀបចំកិច្ចប្រជុំយោធាការពារជាតិដែលនៅសេសសល់ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ដោយការខិតខំប្រឹងប្រែងខ្ពស់បំផុត។ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ វៀតណាមនឹងរួមគ្នាជាមួយបណ្តាប្រទេសអាស៊ាន និងដៃគូសន្ទនាផ្តោតលើការរៀបចំកិច្ចប្រជុំសំខាន់ៗមួយចំនួនរួមមាន កិច្ចប្រជុំ ADMM-14, កិច្ចប្រជុំ ADMM+ លើកទី ៧ និងការរំលឹកខួបលើកទី ១០ នៃការបង្កើត ADMM+ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី ៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ រួមទាំងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបើកទូលាយ (ADSOM+) តាមប្រព័ន្ធវីដេអូ ដែល​គ្រោងធ្វើឡើងពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ខាងមុខនេះ។

leftcenterrightdel
 
leftcenterrightdel
ប្រតិភូទាំងឡាយ​ចូល​រួម​កិច្ច​ប្រជុំ​

ដោយសារការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាល Covid-19 វៀតណាមនឹងពិចារណាលើជម្រើសវិធានការ និងទម្រង់សម្រាប់​ការរៀបចំកិច្ចប្រជុំ ADMM-14 និងកិច្ចប្រជុំ ADMM+ លើកទី ៧ ឲ្យស្រប​តាមលក្ខខណ្ឌជាក់ស្តែង ហើយនឹងជូនដំណឹងដល់បណ្តាប្រទេសក្នុងពេលឆាប់ៗនេះ ដោយ​សារ​វា​ជាកិច្ចប្រជុំយោធាការពារជាតិសំខាន់បំផុតពីរក្នុងឆ្នាំដែលវៀតណាម ទទួលតួនាទីជាប្រធានអាស៊ាន ២០២០។ ដោយរងឥទ្ធិពលនៃការរាតត្បាត Covid-19 នោះ សកម្មភាពមួយចំនួនដែលក្រសួងការពារប្រទេសវៀតណាមគ្រោងថានឹងរៀបចំឡើងនៅឆ្នាំ២០២០ នឹងត្រូវលើកទៅឆ្នាំ ២០២១ រួមមានកិច្ចប្រជុំអន្តរជាតិ “ស្ត្រីជាមួយប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ” និងការតាំងពិព័រណ៌អន្តរជាតិស្តីពីយុទ្ធោបករណ៍ និងឧស្សាហកម្មការពារជាតិ៕

បកប្រែដោយ Duy Hoan