ដោយមានការយល់ព្រមពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក Huynh Ngoc Ky អនុប្រធានផ្នែកសន្តិសុខព័ត៌មាន នៃបញ្ជាការដ្ឋានលេខ ៨៦ បានចូលរួមកិច្ចប្រជុំនេះនៅឯទីក្រុងហាណូយ។

leftcenterrightdel
លោកវរសេនីយ៍ឯក Huynh Ngoc Ky  អនុប្រធានផ្នែកសន្តិសុខព័ត៌មាន នៃបញ្ជាការដ្ឋានលេខ ៨៦ បានចូលរួមកិច្ចប្រជុំនៅឯទីក្រុងហាណូយ

គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ HLS & Cyber 2020 ក្នុងបំណងចូលរួមចំណែកក្នុងការថែរក្សា និងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក៏ដូចជាស្វែងយល់អំពីផលិតផល និងបច្ចេកវិទ្យាទំនើបក្នុងវិស័យការពារជាតិសន្តិសុខ និងសន្តិសុខអ៉ីនធឺណែតរបស់អ៉ីស្រាអែល។

តាមការគ្រោងទុក ក្នុងរយៈពេលប្រជុំ ២ ថ្ងៃ កិច្ចប្រជុំនេះរួមមានសិក្ខាសាលា កិច្ចពិភាក្សា ការតាំងពិព័រណ៍ផលិតផលតាមប្រព័ន្ធវីដេអូ និងការសន្ទនាតាមប្រព័ន្ធវីដេអូរវាងសហគ្រាសទាំងឡាយដែលចូលរួមក្នុងកិច្ចប្រជុំនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំនៅឯទីក្រុងហាណូយ

នេះគឺជាព្រឹត្តិការណ៍ដ៏ធំបំផុតអំពី HLS & Cyber ដែលត្រូវបានធ្វើឡើងជារៀងរាល់ ២ ឆ្នាំម្តងនៅប្រទេសអ៉ីស្រាអែល ដែលរៀបចំឡើងដោយវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិ និងនាំចេញរបស់អ៉ីស្រាអែលសហការជាមួយក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្ម ក្រសួងការពារជាតិ ក្រសួងនគរបាល ក្រសួងការបរទេស និងនាយកដ្ឋានសន្តិសុខអ៉ីនធឺណែតជាតិ នៃប្រទេសអ៉ីស្រាអែល៕

បកប្រែដោយ Thanh Cong