leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកនាយឧត្តមសេនីយ៍ Chansamon Chanhalat

នៅកិច្ចសន្ទនានេះ រដ្ឋមន្រ្តីទាំងពីរបានឯកភាពបន្តពង្រឹង និងបង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ ជាពិសេសគឺយន្តការផ្លាស់ប្តូរគោលនយោបាយការពារជាតិនៅថ្នាក់អនុរដ្ឋមន្រ្តី ព្រមទាំងបង្កើនកិច្ចសហប្រតិបត្ដិការរវាងកងកម្លាំងគ្រប់គ្រង និងការពារព្រំដែននៃប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការរត់ពន្ធ ការជួញដូរនិងការដឹកជញ្ជូនគ្រឿងញៀន។ រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពបន្តជំរុញសកម្មភាពយាមល្បាត ត្រួតត្រាព្រំដែន ច្រកទ្វាព្រំដែន ផ្លូវលំ និងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ រួមចំណែកក្នុងការទប់ស្កាត់ជំងឺរាតត្បាត Covid-19 នៅប្រទេសរៀងៗ ខ្លួនក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើការចែករំលែកបទពិសោធន៍ក្នុងការកសាងកងទ័ព។ល។

ភាគីទាំងពីរក៏បានសម្តែងឡើងនូវការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាសហប្រតិបត្តិការការពារជាតិពហុភាគី ក្នុងក្របខ័ណ្ឌអាស៊ាន ក៏ដូចជាយន្តការដែលអាស៊ានដើរតួនាទីជាមជ្ឈភាព។

លោករដ្ឋមន្រ្តីឡាវបានអះអាងថានឹងបន្តគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ក្នុងការសម្រេចឲ្យបានជោគជ័យនូវតួនាទីជាប្រធានអាស៊ាន រួមទាំងការរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពទាំងឡាយនាពេលខាងមុខ ដូចជាកិច្ចប្រជុំមេបញ្ជាការការពារជាតិអាស៊ាន កិច្ចប្រជុំ ADMM និងកិច្ចប្រជុំ ADMM +៕

បកប្រែដោយ Thanh Cong