leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh នៅឯកិច្ច​ពិភាក្សា​

នៅក្នុងជំនួបនេះ លោក​ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា ការដែលវៀតណាម និង EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (FPA) បានបង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរឲ្យ​បន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលខាងមុខ។ យោងលើកិច្ចព្រមព្រៀង FPA សហភាពអឺរ៉ុបបានជ្រើសរើសប្រទេសវៀតណាមជាប្រទេស​សាកល្បងក្នុងយុទ្ធសាស្ត្របង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារទប់ទល់របស់ខ្លួន​នៅអាស៊ី។ ចំណែកក្រសួងការពារប្រទេស​វៀតណាមវិញក៏ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហភាពអ៊ឺរ៉ុបដើម្បីក្លាយជាសសរស្តម្ភមួយក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូ និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - EU ។

leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​ពិភាក្សា​

រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ Claudio Graziano បានសម្តែងការគាំទ្រចំពោះតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ របស់វៀតណាម។ លោកចង់ឲ្យវៀតណាមបន្តពង្រីកតូនាទីជាមជ្ឈភាពរបស់អាស៊ានដើម្បី​រួមចំណែកដល់សន្តិសុខ និងសន្តិភាពក្នុងតំបន់។ លោកនាយឧត្តមសេនីយ៍ Claudio Graziano ក៏បានអះអាងផងដែរថា សុឆន្ទៈនិងតម្រូវការនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរគឺជាមូលដ្ឋានគ្រឹះសម្រាប់សហភាពអឺរ៉ុប និងវៀតណាម​ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិលើវិស័យជាច្រើនក្រោមកិច្ចព្រមព្រៀង FPA រួមទាំងការបណ្តុះបណ្តាល ការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងសន្តិសុខសមុទ្រជាដើម។

ភាគីទាំងពីរក៏បានឯកភាពផងដែរថា កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនៅតែមានសក្តានុពលខ្លាំង ជាពិសេសក្នុងវិស័យផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសន្ទនាការពារជាតិ សន្តិសុខ ការបណ្តុះបណ្តាល ការជំនះនូវផលវិបាកនៃសង្គ្រាម ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និង​កិច្ចសហប្រតិបត្តិការស្រាវជ្រាវយុទ្ធសាស្ត្រ។ ដោយហេតុនេះ ភាគីទាំងពីរត្រូវយកចិត្តទុកដាក់ទៅលើការអនុវត្តកិច្ចព្រមព្រៀង FPA និងការបញ្ជូនកម្មាភិបាលនៃក្រសួងការពារប្រទេសវៀតណាមឲ្យ​ទៅចូលរួមសកម្មភាពបង្រៀននៅតាមបណ្តាមជ្ឈមណ្ឌលរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនាពេលខាងមុខ៕

បកប្រែដោយ Duy Hoan