វេជ្ជសាស្រ្តយោធាវៀតណាម និងចិនផ្លាស់ប្តូរបទពិសោធន៍លើការការពារនិងប្រយុទ្ធប្រឆាំងនឹង Covid-19
កប.អនឡាញ - នារសៀលថ្ងៃទី ២០ ឧសភា វិទ្យាស្ថានវេជ្ជសាស្ត្រយោធាបានប្រព្រឹត្តទៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងវេជ្ជសាស្រ្តយោធាវៀតណាម និងចិនស្តីពីការការពារ និងការប្រយុទ្ធប្រឆាំងនឹង Covid-19 ។
    |
 |
ប្រតិភូវេជ្ជសាស្រ្តយោធាភាគីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័នវីដេអូ |
ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរួមមានលោកវរសេនីយ៍ឯក Nguyen Van Giang អនុប្រធាននាយកដ្ឋានវេជ្ជសាស្ត្រយោធានៃអគ្គនាយកដ្ឋានភស្តុភារកងទ័ពប្រជាជនវៀតណាម និងលោកវរសេនីយ៍ឯក Li Rui នាយខុទ្ទកាល័យសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋានសុខាភិបាលនៃគណៈកម្មាធិការបក្សយោធាមជ្ឈិមចិន។ អញ្ជើញចូលរួមកិច្ចប្រជុំរួមមានថ្នាក់ដឹកនាំវិទ្យាស្ថានវេជ្ជសាស្ត្រយោធា វិទ្យាស្ថានវេជ្ជសាស្ត្របុរាណយោធា និងអ្នកជំនាញឈានមុខគេផ្នែកវេជ្ជសាស្ត្រយោធាវៀតណាម និងចិន។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានចែករំលែកបទពិសោធន៍អំពីការរៀបចំកម្លាំងយោធានៃប្រទេសនីមួយៗដើម្បីឆ្លើយតបទៅនឹងការរាតត្បាតជំងឺ ព្រមទាំងបានជូនដំណឹងអំពីដំណើរការនៃការផលិតឧបករណ៍ធ្វើតេស្ត ការស្រាវជ្រាវវ៉ាក់សាំង Covid-19 និងពិភាក្សាលើខ្លឹមសារមួយចំនួននៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។
លោកវរសេនីយ៍ឯក Nguyen Van Giang បានសង្កត់ធ្ងន់ថា ដោយសារអនុវត្តយ៉ាងម៉ឹងម៉ាត់តាមការណែនាំរបស់ថ្នាក់លើ កម្លាំងយោធាវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ និងអនុវត្តដំណោះស្រាយនានាប្រកបដោយប្រសិទ្ធភាពជាច្រើនក្នុងការការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ។ រហូតមកដល់ពេលនេះក្នុងជួរកងទ័ពមិនទាន់មានករណីណាមួយឆ្លងជំងឺ Covid-19 ឡើយ។
    |
 |
ប្រតិភូវេជ្ជសាស្រ្តយោធាភាគីចិនអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័នវីដេអូ |
ភាគីចិនក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការគ្រប់គ្រងរបស់វៀតណាមចំពោះការរាតត្បាត Covid-19 និងបានថ្លែងអំណរគុណដល់កងទ័ពប្រជាជនវៀតណាមចំពោះការគាំទ្រដ៏មានតម្លៃនិងទាន់ពេលវេលាដល់ប្រទេសចិនតាំងពីថ្ងៃដំបូងនៃការផ្ទុះឡើងជំងឺនេះ។
កិច្ចប្រជុំលើកនេះគឺជាឱកាសមួយសម្រាប់វិស័យវេជ្ជសាស្រ្តយោធារវាងប្រទេសទាំងពីរវៀតណាម និងចិនដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការការពារ និងគ្រប់គ្រងការរាតត្បាត Covid-19 ក៏ដូចជាការថែរក្សាសុខភាពសម្រាប់កងទ័ព និងប្រជាជននៃប្រទេសនីមួយៗ៕
បកប្រែដោយ Minh Trung