ថ្លែងក្នុងពិធីប្រគល់នេះ លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien បានវាយតម្លៃខ្ពស់ចំពោះរាល់ជំនួយរបស់សហព័ន្ធរុស្ស៊ីដែលផ្តល់ឲ្យវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយបង្ហាញនូវកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងទូលំទូលាយរវាងប្រទេសទាំងពីរ។ ជាពិសេសនៅខែឧសភា ឆ្នាំ២០១៩ ស្ថាប័ន​ត្រួតពិនិត្យក្នុងវិស័យការពារសិទ្ធិមនុស្សនិងសុខុមាលភាពនៃសហព័ន្ធរុស្ស៊ីបានសហការជាមួយស្ថានទូតរុស្ស៊ីប្រគល់រថយន្ត labo មួយគ្រឿង (បន្ទប់ពិសោធន៍ចល័ត) ជូនមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី ដើម្បីជួយគាំទ្រដល់ការត្រួតពិនិត្យរោគរាតត្បាត ​និងកា​រធ្វើរោគវិនិច្ឆ័យសម្រាប់ជំងឺដែលឆ្លងពីសត្វទៅមនុស្ស។ លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien បានសង្កត់ធ្ងន់ថា “នេះគឺជាការជួយគាំទ្រដ៏សំខាន់របស់សហព័ន្ធរុស្ស៊ីសម្រាប់កង​ទ័ព​វៀត​ណាមក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយនិងជាឧបករណ៍ដ៏មានប្រសិ​ទ្ធិ​ភាព​សម្រាប់ប្រើប្រាស់ក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹង Covid-19” ។

leftcenterrightdel
ពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យរបស់ក្រសួងការពារប្រទេសវៀតណាមជូនស្ថានទូតរុស្ស៊ីប្រចាំនៅវៀត ណាម 

លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien រំពឹង​ថា​ ចំនួនសម្ភារៈបរិក្ខារពេទ្យដែលក្រសួងការពារប្រទេសវៀតណាមប្រគល់ជូនស្ថានទូតរុស្ស៊ីលើកនេះនឹងជួយធានាសុវត្ថិភាពរបស់មន្រ្តីទាំងឡាយនៃស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម និងបម្រើសម្រាប់ការងារបង្ការ​ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល Covid-19 ដែលរួមចំណែកក្នុង​ការលើកកម្ពស់ទំនាក់ទំងនមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរនិ​យា​យរួម និងរវាងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក។

អគ្គទីប្រឹក្សានៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Bublikov Vadim Vladimirovich បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដោយបានប្រគល់សម្ភារៈបរិក្ខារពេទ្យដ៏មានតំលៃជូនស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម។ លោកអគ្គទីប្រឹក្សា Bublikov Vadim Vladimirovich បានឲ្យដឹងថា នៅក្នុងបរិបទដែលការរីករាលដាលនៃ Covid-19 កំពុងកើតឡើងដ៏ស្មុគស្មាញនោះ មានប្រទេសជាច្រើនរួមទាំងប្រទេសរុស្ស៊ី និងវៀតណាមបាន​រិតត្បិតការហោះហើរ។ ដូច្នេះ ចំនួនសំភារៈបរិក្ខាពេទ្យដែលក្រសួងការពារប្រទេសវៀតណាមប្រគល់ជូននោះគឺវាមាន​សារសំខាន់ខ្លាំងណាស់ ដែល​ជួយគាំទ្រស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាមក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ​រាតត្បាត​ Covid-19 ៕

បកប្រែដោយ Thanh Cong