leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀត​ណាម​ និងលោក Yasunori Nishida អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន អញ្ជើញ​ជាសហប្រធាននៃកិច្ច​ប្រជុំ​ពិគ្រោះយោបល់ការពារជាតិវៀតណាម - ជប៉ុន (រូប​ថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំនេះ ភាគីវៀតណាមបានជូនដំណឹងអំពីសកម្មភាព និងខ្លឹមសារមួយចំនួនដែលគ្រោង​នឹងអនុវត្តនៅឆ្នាំ២០២០ ជាឆ្នាំដែល​វៀត​ណាម​កាន់​តួនាទី​ជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ភាគីជប៉ុនបានវាយតម្លៃខ្ពស់​ចំពោះខ្លឹមសារនានាដែលវៀតណាមលើកយកពិភាក្សា ហើយសម្តែងនូវជំនឿថា ដោយមានការ​រៀបចំយ៉ាងហ្មត់ចត់ និងសមត្ថភាពរបស់ខ្លួន វៀតណាមនឹងរៀបចំសកម្មភាពសំខាន់ៗនៅឆ្នាំ ២០២០ ប្រកបដោយដោយជោគជ័យ ដូចជា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកទូលាយ​ (ADMM+) ការរំលឹកខួបលើកទី​១០ នៃការបង្កើត ADMM+ ការតាំងពិព័រណ៍អន្តរជាតិអំពីគ្រឿងបរិក្ខា និងឧស្សាហកម្មយោធានៅវៀតណាម កិច្ចប្រជុំអន្តរជាតិស្តីពីតួនាទីរបស់ស្ត្រី និង​​​កិច្ច​ប្រជុំ​ស្តី​ពី​ការថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិជាដើម៕

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ភាគីទាំងពីរបានឯកភាពថានឹងបន្ត​ជំរុញថែមទៀតនូវប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទាំងឡាយ ដោយផ្តោតលើវិស័យនានាដូចជា​ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ការថែរក្សា និងកែលម្អយន្តការសហប្រតិបត្តិការ ជាពិសេសកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី  រួម​ទាំង​​កិច្ចសហប្រតិបត្តិការលើការថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ សន្តិសុខបណ្តាញ អ៊ីនធឺណិត ការស្វែងរកនិងជួយសង្គ្រោះ និងការជំនះនូវផលវិបាកនៃសង្គ្រាមជាដើម៕

បកប្រែដោយ Thanh Cong