កិច្ចប្រជុំចង្អៀត ADMM ជាកិច្ចប្រជុំមួយក្នុងចំណោមបណ្តាកិច្ចប្រជុំការពារជាតិ យោធាសំខាន់ៗ របស់អាស៊ាន ដែលដឹកនាំដោយក្រសួងការពារប្រទេសវៀតណាមក្នុងឆ្នាំជាប្រធានអាស៊ាន២០២០។ កិច្ចប្រជុំចង្អៀត ADMM បានប្រកាន់ខ្ជាប់ប្រធានបទ “កិច្ចសហប្រតិបត្តិការការពារជាតិដើម្បីអាស៊ានមួយផ្សាភ្ជាប់ និងការបន្ស៊ាំយ៉ាងសកម្ម”។ តំណាងបណ្តាប្រទេសដែលចូលរួមកិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះក្រសួងការពារប្រទេសវៀតណាមដែលមានភាពសកម្ម និងត្រៀមរៀបចំគ្រប់ផ្នែក ដើម្បីធានាកិច្ចប្រជុំចង្អៀត ADMM សម្រេចបានជោគជ័យ។ ជាពិសេស នៅក្នុងបរិបទជំងឺរាតត្បាត Covid-19 កំពុងប្រែប្រួលយ៉ាងស្មុគស្មាញ ការដែលកិច្ចប្រជុំចង្អៀត ADMM បានអនុម័តលើសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងការទប់ទល់នឹងជំងឺរាតត្បាត បានបង្ហាញនូវភាពផ្សាភ្ជាប់ និងការបន្ស៊ាំយ៉ាងសកម្មរបស់អាស៊ាន ចំពោះបញ្ហាប្រឈមដែលកំពុងកើតឡើង ដោយឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាជននៅក្នុងតំបន់។ កាសែតកងទ័ពប្រជាជនអនឡាញ សូមឧទ្ទេសនាមជូនមិត្តអ្នកអាន នូវរូបថតមួយចំនួនស្តីពីកិច្ចប្រជុំចង្អៀត ADMM ដឹកនាំដោយក្រសួងការពារប្រទេសវៀតណាមដូចខាងក្រោម៖

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំចង្អៀត ADMM
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ឯក Chansamone Chanyalath រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ នៅខាងក្រៅកិច្ចប្រជុំចង្អៀត ADMM
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបទ្វេភាគីជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅខាងក្រៅកិច្ចប្រជុំចង្អៀត ADMM
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបទ្វេភាគីជាមួយអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi នៅខាងក្រៅកិច្ចប្រជុំចង្អៀត ADMM
leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការពារជាតិមីយ៉ាន់ម៉ាលោក Sein Win ទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀត ADMM
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបពិភាក្សាទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ឯក Chaichan Changmongkol អនុរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅខាងក្រៅកិច្ចប្រជុំចង្អៀត ADMM
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបពិភាក្សាទ្វេភាគីជាមួយលោកឧត្តមនាវីរង Admiral Agus Setiadji អគ្គលេខាធិការការពារជាតិឥណ្ឌូណេស៊ី នៅខាងក្រៅកិច្ចប្រជុំចង្អៀត ADMM

បកប្រែដោយ Huyen Trang