ដោយទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូចូលរួមទាំងឡាយ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា វៀតណាមកាន់តំណែងជាប្រធានអាស៊ាន ២០២០ ក្រោមទស្សនៈថា រូបភាពអាស៊ាន ២០២០ គឺជារូបភាពរួមរបស់ប្រទេសជាសមាជិកទាំងអស់។ ពិធីទទួលទានអាហារការងារពេលល្ងាចនេះក្នុងគោលបំណងត្រួតពិនិត្យលើខ្លឹមសារដែលបានត្រៀមសំរាប់កិច្ចប្រជុំចង្អៀត ADMM ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អញ្ជើញជាអធិបតីក្នុងពិធីទទួលទានអាហារការងារពេលល្ងាចរវាងប្រធាន ADSOM

ប្រតិភូទាំងឡាយបានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏ឧឡារិក និងវាយតំលៃខ្ពស់ចំពោះការរៀបចំសម្រាប់កិច្ចប្រជុំចង្អៀត ADMM របស់វៀតណាម។ ប្រតិភូទាំងឡាយបានសម្តែងនូវការរំពឹងលើជោគជ័យនៃកិច្ចប្រជុំចង្អៀត ADMM ក៏ដូចជាសកម្មភាព និងកិច្ចប្រជុំផ្សេងទៀតនៅឆ្នាំ ២០២០ នៅពេលដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ាន។

ប្រតិភូទាំងឡាយបានវាយតម្លៃលើលទ្ធផលនៃកិច្ចប្រជុំក្រុមការងារមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM WG) នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈ ព្រមទាំងបន្តពិភាក្សាលើបញ្ហាមួយចំនួនដូចជា៖ ការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការទប់ទល់នឹងជំងឺរាតត្បាត និងការរំលឹកខួបលើកទី ១០ នៃការបង្កើតយន្តការកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបើកទូលាយ (ADMM+)។ ប្រតិភូទាំងឡាយក៏បានបន្តពិភាក្សាដើម្បីបំពេញបន្ថែមលើឯកសារ ខ្លឹមសារ និងការរៀបចំសម្រាប់កិច្ចប្រជុំ និងសកម្មភាពការពារជាតិអាស៊ានទាំងឡាយនាពេលខាងមុខ ជាពិសេសកិច្ចប្រជុំចង្អៀត ADMM៕

បកប្រែដោយ Duy Hoan