នៅឯកិច្ចប្រជុំ  លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ប្រធានគណៈប្រតិភូវៀតណាមបានមានប្រសាសន៍ថា ចាប់តាំងពីពេលរៀបចំលើកដំបូងនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាននៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ២០០៦ រហូតមកដល់ពេលនេះ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកាន់តែបញ្ជាក់ថាជាយន្តការសហប្រតិបត្តិការនិងកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាពនៃថ្នាក់រដ្ឋមន្ដ្រីការពារជាតិលើបញ្ហាយុទ្ធសាស្រ្ត ការពារជាតិនិងសន្តិសុខ រួមចំណែកក្នុងការកសាងជំនឿទុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសនានា។ នេះក៏ជាមូលដ្ឋានដើម្បីបង្កើតយន្តការថ្មីសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិរវាងអាស៊ាននិងដៃគូនានា ជាក់ស្ដែងគឺ ADMM បូក និង ADMM ដើរតួនាទីជាមជ្ឈភាព។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ដ្រីការពារជាតិអាស៊ាន

 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានមានប្រសាសន៍ថា អាស៊ាននៅតែបន្តប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះមានការប្រកួតប្រជែងពីបណ្តាប្រទេសធំៗក្នុងតំបន់ បញ្ហាប្រឈមលើសន្តិសុខសមុទ្រ រួមទាំងបញ្ហាសមុទ្រខាងកើតនិងសន្តិសុខក្រៅប្រពៃណី ជាពិសេសគឺការរីករាលដាលនៃការឆ្លងមេរោគផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មីនាពេលថ្មីៗនេះ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនេះ អាស៊ានចាំបាច់ត្រូវបន្តពង្រឹងការរួបរួមក្នុងប្លុក និងបង្កើតកម្លាំងរួមដើម្បីឆ្លើយតបទៅនឹងរាល់ផលប៉ះពាល់ពីខាងក្រៅ។ 

* នាព្រឹកថ្ងៃដដែល  ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) លោករដ្ឋមន្រ្តី Ngo Xuan Lich បានជួបទ្វេភាគីជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងសម្ដេចពិជ័យសេនា ទៀ បាញ់

 

នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងសម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការសប្បាយរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរ។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ជាប្រចាំ រក្សាប្រកបដោយប្រសិទ្ធភាពនៃយន្តការ​សហប្រតិបត្តិការ រួមទាំងកិច្ចសន្ទនាគោលនយោបាយការពារជាតិ ការបណ្តុះបណ្តាលធនធានមនុស្ស ការគ្រប់គ្រងនិងការពារខ្សែព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាការស្វែងរកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំបណ្ដាសកម្មភាពនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ដ្រីការពារជាតិអាស៊ាន (ADMM Retreat)  ក៏ដូចជាកិច្ចប្រជុំការពារអាស៊ានឆ្នាំ ២០២០ ដែលរៀបចំឡើងដោយក្រសួងការពារប្រទេស វៀតណាម។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការជឿជាក់ថា ក្រោមអធីបតីរបស់វៀតណាម  យន្តការសហប្រតិបត្តិការដូចជា ADMM និង ADMM+ នឹងបន្តមានប្រសិទ្ធភាពនិងដើរតួនាទីយ៉ាងសំខាន់នៅក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់៕

បកប្រែដោយ Pham Diep