ក្នុងប៉ុន្មានថ្ងៃនេះ ជាមួយនឹងភារកិច្ចហ្វឹកហ្វឺន កម្មាភិបាលនិងយុទ្ធជននៃកងវរសេនាធំលេខ ៩ បានរៀបចំ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីណែនាំ និងបទប្បញ្ញត្តិគ្រប់លំដាប់ថ្នាក់ក្នុងការត្រៀមខ្លួនប្រយុទ្ធក្នុងថ្ងៃបុណ្យធំៗ៖ ពិធីរំលឹកគុណដល់ស្តេច Hung (ថ្ងៃទី ១០ ខែទីបី តាមច័ន្ទគតិ); ទិវារំដោះភាគខាងត្បូងវៀតណាម បង្រួបបង្រួមជាតិ; ទិវាពលកម្មអន្តរជាតិ និងពិធីខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu; រក្សាយ៉ាងម៉ឹងមាត់នូវការប្រចាំការ រៀបចំផែនការហ្វឹកហ្វឺនយ៉ាងម៉ឹងមាត់ ផែនការត្រៀមខ្លួនប្រយុទ្ធ បង្ការអគ្គីភ័យ និងផ្ទុះ និងការពារអង្គភាព ធានាឲ្យបាននូវកងកម្លាំង និងឧបករណ៍បច្ចេកទេស ត្រៀមខ្លួនបំពេញភារកិច្ចក្នុងគ្រប់ស្ថានភាព...

កាសែតកងទ័ពប្រជាជនអនឡាញ សូមផ្សាយរូបភាពមួយចំនួនអំពីការងារហ្វឹកហ្វឺន ក៏ដូចជាការត្រៀមខ្លួនប្រយុទ្ធរបស់កម្មាភិបាល​ និងយុទ្ធជនក្នុងថ្ងៃបុណ្យធំៗ ។

leftcenterrightdel
សំឡេងរោទិ៍ប្រមូលផ្ដុំគ្នារបស់កម្មាភិបាលនិងយុទ្ធជននៃកងវរសេនាធំលេខ ៩ កងពលធំលេខ ៨ (យោធភូមិភាគទី៩)
leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃកងវរសេនាតូចលេខ ៥ ធានាភារកិច្ចត្រៀមខ្លួនប្រយុទ្ធ
leftcenterrightdel
ពិនិត្យឯកសណ្ឋាន សំភារៈ មុនពេលទៅបំពេញភារកិច្ច
leftcenterrightdel
កម្មាភិបាលនិងយុទ្ធជនអនុវត្តផែនការត្រៀមខ្លួនប្រយុទ្ធ
leftcenterrightdel
កម្មាភិបាលនិងយុទ្ធជនត្រៀមទូកដើម្បីហ្វឹកហាត់ផែនការសង្គ្រោះគ្រោះមហន្ដរាយ
leftcenterrightdel
ដោយបំពេញភារកិច្ចនៅមូលដ្ឋានមានបឹង ប្រឡាយជាច្រើន ដូច្នេះកម្មាភិបាលនិងយុទ្ធជននៃកងវរសេនាធំលេខ ៩ សុទ្ធតែចេះហែលទឹក និងចែវទូក
leftcenterrightdel
កម្មាភិបាលនិងយុទ្ធជនចល័តយ៉ាងឆាប់រហ័សទៅបំពេញភារកិច្ច
leftcenterrightdel
 
leftcenterrightdel
កម្មាភិបាលនិងយុទ្ធជនចល័តទៅអនុវត្តផែនការជួយសង្គ្រោះ
leftcenterrightdel
ទន្ទឹមនឹងការត្រៀមខ្លួនប្រយុទ្ធ  កងវរសេនាធំទី៩ ក៏បានផ្ដោតលើការហ្វឹកហ្វឺន
leftcenterrightdel
យុទ្ធជនថ្មីបានបង្ហាញការតាំងចិត្តបាញ់កាំភ្លើង AK នៅលើទីលាន
leftcenterrightdel
ការហ្វឹកហ្វឺន រួមជាមួយការត្រៀមខ្លួនប្រយុទ្ធខ្ពស់ ជាមូលដ្ឋានដ៏សំខាន់សម្រាប់កងវរសេនាធំលេខ ៩ បន្តសម្រេចបានលទ្ធផលល្អក្នុងគ្រប់ភារកិច្ច

បកប្រែដោយ Pham Diep