ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន និងសារគមនាគមន៍ សហការជាមួយគណៈឃោសនាអប់រំមជ្ឈិម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។

leftcenterrightdel
ទិវាវប្បធម៌អានសៀវភៅវៀតណាមឆ្នាំនេះ មានសារថ្មីៗ និងសកម្មភាពជាច្រើនដែលបានធ្វើឡើងពេញខែមេសា (រូបថត៖ vov.vn)

ក្នុងពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាម បានប្រព្រឹត្តទៅការតាំងពិព័រណ៍សៀវភៅ ដោយមានការចូលរួមពីអង្គភាពតាំងពិព័រណ៍ប្រមាណ ៦០ ដែលតាំងបង្ហាញ និងណែនាំសៀវភៅជាង ៤ ម៉ឺនក្បាល។ អង្គភាពបោះពុម្ព និងចែកចាយក៏រៀបចំកម្មវិធីជាច្រើន ដើម្បីថ្លែងអំណរគុណដល់អ្នកអាន។ ក្នុងឱកាសនេះ ក៏បានប្រព្រឹត្តទៅកិច្ចពិភាក្សា ការជួបប្រាស្រ័យជាមួយអ្នកនិពន្ធ និងការសម្តែងសិល្បៈជាដើម។

ទន្ទឹមនឹងនោះ ដោយជ្រោមជ្រែងទិវាវប្បធម៌អានសៀវភៅវៀតណាម (២១ មេសា) ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៅទូទាំងប្រទេសបានរៀបចំសកម្មភាពជាច្រើនដើម្បីលើកតម្កើងសៀវភៅ និងលើកទឹកចិត្តដល់ការអភិវឌ្ឍវប្បធម៌អាន។ នេះក៏ជាឱកាសមួយដើម្បីរីកសាយភាយឲ្យបានទូលំទូលាយនូវតម្លៃនៃសៀវភៅ និងវប្បធម៌អានក្នុងសហគមន៍៕

បកប្រែដោយ Huyen Trang