ឆ្នាំនេះ ខែមនុស្សធម៌ត្រូវបានសមាគមកាកបាទក្រហមហាណូយអនុវត្តក្នុងខែឧសភា។ ដើម្បីជួយជ្រោមជ្រែងខែមនុស្សធម៌ សមាគមកាកបាទក្រហមទីក្រុងហាណូយបានចំណាយមូលនិធិមនុស្សធម៌ ដើម្បីប្រគល់សៀវភៅសន្សំប្រាក់ចំនួន ១០ ក្បាល ដែលសៀវភៅនីមួយៗមានតម្លៃ ៥ លានដុង (ប្រហែល ២០០ ដុល្លារ) ដល់ជនមានគុណូបការៈ និងគ្រួសារគោលនយោបាយ ហើយផ្តល់កង់ចំនួន ២០ គ្រឿង ដល់សិស្សានុសិស្សចំនួន ២០ នាក់ដែលមានស្ថានភាពលំបាកប៉ុន្តែមានលទ្ធផលល្អក្នុងការសិក្សា នៅស្រុក Ung Hoa។

leftcenterrightdel
ផ្តល់កង់ចំនួន ២០ គ្រឿង ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាកដែលទទួលបានលទ្ធផលល្អក្នុងការសិក្សានៅស្រុក Ung Hoa 

មុននោះ អនុវត្តយុទ្ធនាការ “ការបោះជំហានមេត្តាធម៌រាប់លាន” ដែលបានបំផុសដោយមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម សមាគមកាកបាទក្រហមទីក្រុងហាណូយបានជូនអំណោយដល់សិស្សានុសិស្ស គ្រួសារគោលនយោបាយ ជនមានគុណូបការៈនៅស្រុក Muong Ang ខេត្ត Dien Bien ដែលមានតម្លៃសរុបជាង ២៨០ លានដុង (១១.៥០០ ដុល្លារអាមេរិក); កៀងគរធនធានដើម្បីសាងសង់ផ្ទះបាយអន្តេវាសិក នៅទីតាំងសាលាមត្តេយ្យសិក្សា ដែលមានស្ថានភាពលំបាក់ ក្នុងខេត្ត Hoa Binh ដោយមានតម្លៃ ១៥០ លានដុង (៦.០០០ ដុល្លារអាមេរិក)៕

តាម vovworld.vn