ភាពជោគជ័យនៃស្មារតីសាមគ្គីភាព

នាថ្ងៃទី ១៦ ខែសីហា នៅទីក្រុង Sergiev Posad នៃប្រទេសរុស្ស៊ី ក្រុមជួយសង្គ្រោះកងទ័ពប្រជាជនវៀតណាមបានប្រកួតរយ៉ាងល្អប្រពៃក្នុងវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសាជួយសង្គ្រោះដោយជាប់ចំណាត់ថ្នាក់លេខ៣។

leftcenterrightdel
ក្រុមជួយសង្គ្រោះវៀតណាមបានឈ្នះមេដាយសំរិទ្ធ

ជាពិសេស ក្រុមជួយសង្គោះវៀតណាមទទួលបានរង្វាន់លេខ ១ ក្នុងការប្រកួតផ្នែក“ ជំនួយកម្លាំង” ក្នុងការប្រកួតមាន ៣ ផ្នែកផ្សេងគ្នា គឺ “ឆ្លងកាត់ឧបសគ្គ” “ជំនួយកម្លាំង” និង “បង្កើនល្បឿន” ។

នៅក្នុងការប្រកូតបាញ់កាំភ្លើងនៃផ្នែក “បង្កើនល្បឿន” ក្នុងវគ្គផ្តាច់ព្រ័ត្រ យុទ្ធជនក្រុមវៀតណាមបានបាញ់កម្ទេចគោលដៅចំនួន ២២/៣០។ មុននោះនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យុទ្ធជនពីរនាក់របស់ក្រុមវៀតណាមគឺ Nguyen Tung Linh និង Leu Manh Cuong បានចាញ់កម្ទេចគោលដៅយទាំង ៦ ក្នុងរយៈពេលដ៏ខ្លីបំផុត។

លោកស្រីអនុសេនីយ៍ទោ វេជ្ជបណ្ឌិត Nguyen Thi Thanh Mai ទទួលបានមេដាយសំរិទ្ធក្នុងរង្វាន់សម្រាប់វេជ្ជបណ្ឌិតផ្ទាល់ខ្លួន

នៅវេលា ម៉ោង ១៩ (ម៉ោងនៅតំបន់) ថ្ងៃទី ១៥ សីហា នៅមូលដ្ឋាន Forish នៃទីក្រុង Taskent ប្រទេសអ៊ូសបេគីស្ថាន បានរៀបចំពិធីបិទការប្រកួតផ្នែក “ជំនួយផ្នែកពេទ្យយោធា” ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្តរជាតិឆ្នាំ២០១៩។ អញ្ជើញចូលរួមក្នុងពិធីនេះមានអនុរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ូសបេគីស្ថាន អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី និងមន្ត្រីយោធា និងស៊ីវិលជាច្រើនរូបទៀត។

leftcenterrightdel
លោកស្រីអនុសេនីយ៍ទោ វេជ្ជបណ្ឌិត Nguyen Thi Thanh Mai ទទួលបានមេដាយសំរិទ្ធក្នុងរង្វាន់សម្រាប់វេជ្ជបណ្ឌិតផ្ទាល់ខ្លួន

ប្រវត្តិសាស្ត្រនៃការចូលរួមប្រកួតប្រជែងលក្ខណៈអន្តរជាតិរបស់ផ្នែកពេទ្យយោធាវៀតណាមបានបើកទំព័រថ្មី ដោយលោកស្រីអនុសេនីយ៍ទោ វេជ្ជបណ្ឌិត Nguyen Thi Thanh Mai ទទួលបានមេដាយសំរិទ្ធក្នុងរង្វាន់សម្រាប់វេជ្ជបណ្ឌិតផ្ទាល់ខ្លួន។ នៅក្នុងពានរង្វាន់នេះ លោកស្រីវេជ្ជបណ្ឌិត Nguyen Thi Mai Anh បានឈ្នះមេដាយសំរឹទ្ធ វេជ្ជបណ្ឌិតកាហ្សាក់ស្ថានឈ្នះមេដាយមាស និងវេជ្ជបណ្ឌិតបេឡារុស្សឈ្នះមេដាយប្រាក់៕

បកប្រែដោយ Duy Hoan