នៅថ្ងៃទី ១៩ មិថុនា លោកនាយឧត្តមសេនីយ៍ Luong Cuong និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានជួបសវនាការជាមួយលោកនាយឧត្ដមសេនីយ៍ Gerasimov Valery Vasilvich ប្រធានអគ្គសេនាធិការ នៃបណ្តាកងកម្លាំងប្រដាប់អាវុធ និងជាអនុរដ្ឋមន្រ្តីទីមួយក្រសួងការពារជាតិរុស្ស៊ី។

leftcenterrightdel
ទិដ្ឋភាព​នៃ​ជំ​នួប​សវនាការរវាងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមជាមួយលោកនាយឧត្ដមសេនីយ៍ Gerasimov Valery Vasilvich

 

លោកនាយឧត្តមសេនីយ៍ Gerasimov Valery Vasilevich អបអរសាទរលោកនាយឧត្តមសេនីយ៍ Luong Cuong និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ច និងជួបធ្វើការជាមួយអគ្គស្នងការដ្ឋាននយោបាយយោ​ធា នៃបណ្តាកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី។ នេះជាលទ្ធផលដ៏ល្អមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រសួងការពារជាតិទាំងពីរ និងជាសកម្មភាពដ៏មានអត្ថន័យសំខាន់ក្នុងក្របខ័ណ្ឌនៃឆ្នាំវៀតណាម-សហព័ន្ធរុស្ស៊ី (២០១៩-២០២០) ។

លោកនាយឧត្តមសេនីយ៍ Luong Cuong បានថ្លែងអំណរគុណលោកនាយឧត្តមសេនីយ៍ Gerasimov Valery Vasilevich ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ។ លោកនាយឧត្តមសេនីយ៍ Luong Cuong បានអះអាងថា វៀតណាមនៅតែចងចាំជានិច្ចនូវជំនួយដ៏ធំធេងរបស់សហភាពសូវៀតកាលពីមុន និងសហព័ន្ធរុស្ស៊ីនៅសព្វថ្ងៃសម្រាប់ការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ ក៏ដូចជាការកសាងប្រទេសរបស់វៀតណាម។

leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​ពិភាក្សាការងាររវាងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមជាមួយលោកឧត្តមសេនីយ៍ឯក Andrey Valeryevich Kartapolov

បន្ទាប់ពីជំនួបនេះ លោកនាយឧត្តមសេនីយ៍ Luong Cuong និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក Andrey Valeryevich Kartapolov អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននយោបាយយោធានៃបណ្តាកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី។

នៅឯកិច្ចពិភាក្សានេះ លោកនាយឧត្តមសេនីយ៍ Luong Cuong និងលោកឧត្តមសេនីយ៍ឯក Andrey Valeryevich Kartapolov បានពិភាក្សាលើរាល់បញ្ហាដែលទាក់ទងដោយផ្ទាល់ទៅនឹងការពង្រឹងការជឿទុកចិត្ត និងយុទ្ធសាស្រ្តយូរអង្វែងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានចុះហត្ថលេខាលើលិខិតសម្តែងបំណង ហើយ​បានប្រគល់ឲ្យស្ថាប័នមានសមត្ថកិច្ចឱ្យកសាងអនុស្សារណៈនៃកិច្ចសហប្រតិបតិ្តការរវាងអគ្គស្នងការដ្ឋានទាំងពីរ។ អនុស្សារណៈនេះគ្រោងនឹងមានខ្លឹមសារមួយចំនួនដូចជា៖ ការផ្លាស់ប្តូរសិល្បៈ ការឃោសនា និងអប់រំអំពីប្រពៃណី ការផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរបទពិសោធន៍ និងការប្រយុទ្ធប្រឆាំងនឹងកលល្បិច "បំរែបំរួលដោយសន្តិភាវូបនីយកម្ម" ជាដើម៕

បក​ប្រែ​ដោយ Duy Hoan