leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong អញ្ជើញ​ត្រួតពលកងកិត្តិយស

សុន្ទរកថានៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ដែលបង្ហាញដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang បានរំលឹកឡើងវិញនូវដំណើរការ ៩០ ឆ្នាំ នៃការកសាង ការប្រយុទ្ធ និងការរីកចម្រើន នៃកងកម្លាំងកងជីវពលស្វ័យការពារ។ ដោយចាប់ផ្តើមជាអង្គភាពប្រដាប់អាវុធមហាជនមួយត្រូវបានកសាង ដឹកនាំដោយបក្សនោះ កងជីវពលស្វ័យការពារ បានក្លាយជាផ្នែកមួយនៃកងកម្លាំងប្រដាប់អាវុធប្រជាជនវៀតណាម រួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងការបង្រួបបង្រួមជាតិ នាពេលកន្លងមក ក៏ដូចជាក្នុងការកសាង និងការពារមាតុភូមិសព្វថ្ងៃ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែង​សុន្ទរកថាក្នុង​ពិធី

ក្នុងអំឡុងសង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង ការឈ្លានពានរបស់ចក្រពត្តិអាមេរិក និងការ​តស៊ូ​ប្រយុទ្ធដើម្បី​ការពារមាតុភូមិ កងកម្លាំងកងជីវពលស្វ័យការពារ និងទ័ពឈ្លប រួមជាមួយកងទ័ពស្រួច និងកងទ័ពតំបន់ បានបង្កើតប្រៀបប្រយុទ្ធដោយមានការចូលរួមពីប្រជាជនយ៉ាងទូលំទូលាយ។ នៅលើសមរភូមិជួរមុខទាំងអស់  កងជីវពលស្វ័យការពារបានចូលរួមយ៉ាងខ្លាំងក្លាក្នុងការបម្រើកងទ័ព សម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយកងកម្លាំងផ្សេងទៀត ដើរតួជាស្នូលក្នុងចលនាប្រជាជនទាំងអស់ឲ្យចូលរួមប្រយុទ្ធនឹងសត្រូវនៅមូលដ្ឋាន  ហើយទន្ទឹមនឹងនោះជាកងកម្លាំងបំរុង ដើម្បីបំពេញបន្ថែមឲ្យកងទ័ពស្រួចនៅពេលចាំបាច់។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ប្រគល់គ្រឿងឥស្សរិយយសហូជីមិញ ជូនកងកម្លាំង​កងជីវពលស្វ័យការពារ

កងជីវពលស្វ័យការពារតែងតែនាំមុខគេក្នុងការចូលរួមការពារ បង្ការ និងយកឈ្នះលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ការស្វែងរកជួយសង្គ្រោះ និងសម្របសម្រួលជាមួយកងកម្លាំងនានារក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កសាងជនបទថ្មី និងទីក្រុងស៊ីវិល័យ រួមចំណែកកសាងខឿនការពារជាតិដោយប្រជាជនផ្សារភ្ជាប់ជាមួយនឹងខឿនការពារសន្តិសុខដោយប្រជាជនដ៏រឹងមាំ សក្តិសមនឹង​ការសរសើររបស់លោកប្រធានហូជីមិញថា “ជាកម្លាំងខ្លាំងក្លាគ្មាននរណារធៀបបាន ជាជញ្ជាំងដែកនៃមាតុភូមិ”។

leftcenterrightdel
ប្រតិភូទាំងឡាយ​ថតរូប​ជុំគ្នា

ជាមួយនឹងការខិតខំប្រឹងប្រែង និងការលះបង់ទាំងនោះ កងជីវពលស្វ័យការពារ បានទទួលគ្រឿងឥស្សរិយយសផ្កាយមាស ពីបក្ស និងរដ្ឋ។ មានអង្គភាពចំនួន ៣៧០ និងបុគ្គលចំនួន ២៨៤ នាក់ ទទួលបានកិត្តិនាមវីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន។ ក្នុងឱកាសអបអរសាទរខួបលើកទី ៩០ នៃទិវាប្រពៃណីរបស់ខ្លួន កងកម្លាំងកងជីវពលស្វ័យការពារមានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសហូជីមិញ៕

បកប្រែដោយ Duy Hoan