នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូទាំងឡាយបានវាយតម្លៃថា ការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យាយោធាក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២៥  ត្រូវបានអនុវត្ដព្រមៗគ្នា លើគ្រប់ជ្រុងជ្រោយ ធានាតាមបទប្បញ្ញត្តិ និងបំពេញតាមតម្រូវការនៃភារកិច្ចយោធាការពារជាតិ ដែលក្នុងនោះ លទ្ធផលលេចធ្លោ គឺការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការផ្ដល់យោបល់ជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស  និងថ្នាក់ដឹកនាំនៃអគ្គសេនាធិការដ្ឋាន​ ក្នុងការតម្រង់ទិស និងកំណត់រាល់សកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យាយោធា តាមស្ថានភាពជាក់ស្ដែង។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ថ្លែងក្នុងកិច្ចប្រជុំ

ស្ថាប័ន និងអង្គភាពនានា បានផ្តោតលើការរៀបចំ និងអនុវត្តគម្រោងថ្នាក់ជាតិចំនួន ១១ និងគម្រោងថ្នាក់ក្រសួងការពារជាតិចំនួន ១៤៩ ក្នុងនោះ បានវាយតម្លៃ និងទទួលយកគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន ១៧។ ទន្ទឹមនឹងនោះ ជំរុញការស្រាវជ្រាវលើដំណោះស្រាយថែទាំសុខភាពសម្រាប់កងទ័ពក្នុងលក្ខខណ្ឌពិសេស; អនុវត្តបច្ចេកទេសទំនើបក្នុងការបង្ការ ការព្យាបាល និងការថែទាំសុខភាពសម្រាប់កងទ័ព និងសហគមន៍។ ផ្តល់យោបល់លើការរៀបចំក្រុមប្រឹក្សាជំនាញ ដើម្បីវាយតម្លៃលើគម្រោង​វិទ្យាសាស្ត្រ ដើម្បី​ទៅចូលរួមរង្វាន់យុវជនវ័យក្មេងច្នៃប្រឌិតក្នុងកងទ័ពលើកទី២៥។ ព្រមទាំងដាក់ចេញសំណើ និងរៀបចំសកម្មភាពជាច្រើននៃកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មធំៗ និងមជ្ឈមណ្ឌលស្រាវជ្រាវធំៗ នៃបណ្ដាប្រទេសដែលមានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអភិវឌ្ឍន៍។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំ

ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើថា ស្ថាប័ន និងអង្គភាពនានា ត្រូវតែត្រួតពិនិត្យ និងផ្ដល់យោបល់លើការកែសម្រួលបទប្បញ្ញត្តិស្តីពីការរៀបចំ និងប្រតិបត្តិការនៃមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ក្រសួងការពារប្រទេស ស្របតាមបទប្បញ្ញត្តិរបស់រដ្ឋនាពេលបច្ចុប្បន្ន  ព្រមទាំង​ជម្រុញ​ការ​ផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការគ្រប់គ្រងវិទ្យាសាស្ត្របច្ចេកវិទ្យានិងបរិស្ថាន ឲ្យ​ធានាមាន​ប្រសិទ្ធភាពជាក់ស្តែង៕

បកប្រែដោយ Pham Diep