យើងខ្ញុំរួមជាមួយលោកវរសេនីយ៍ត្រី Nguyen Ngoc Thuong ជំនួយការកិច្ចការចលនាមហាជននៃកងពលធំលេខ ៣២០ មកសួរសុខទុក្ខគ្រួសារ លោក Brung នៅភូមិ Tieng 2 ឃុំ Bien Ho ទីក្រុង Pleiku នៅតំបន់ខ្ពង់រាបកណ្តាលវៀតណាម។ នៅក្នុងផ្ទះដែលសង់យ៉ាងរឹងមាំ លោក Brung រៀបរាប់ដោយក្តីរំជួលចិត្តថា៖ "បើគ្មានការជួយឧបត្ថម្ភរបស់យុទ្ធជននៃកងពលធំលេខ ៣២០ នោះទេ គ្រួសាររបស់ខ្ញុំត្រូវបន្ដរស់នៅក្នុងផ្ទះដ៏ទ្រុឌទ្រោមនោះជាមិនខានដែរ…"

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃកងវរសេនាធំលេខ៤៨ កងពលធំលេខ៣២០ និងប្រជាជនឃុំ Gao ក្រុង Pleiku (ខេត្ដ Gia Lai) សម្អាតផ្លូវអន្តរឃុំ

តាមរយៈការស្វែងយល់ស្ថានភាពគ្រួសារលោក Brung យើងបានដឹងថា គ្រួសារលោក  Brung  ធ្វើការស៉ីឈ្នួលឲ្យគេស្ទើរតែមួយឆ្នាំពេញ ប៉ុន្តែគ្រួសារលោកចេះតែខ្វះមុខខ្វះក្រោយរហូត។ ពូកែសន្សំសម្ចៃណាស់ទើបតែហូបចុកបានគ្រប់គ្រាន់ បានជាមិនហ៊ានគិតដល់ការសង់ផ្ទះថ្មីនោះទេ។ ដោយមើលឃើញស្ថានភាពគ្រួសារគាត់ជួបការលំបាកបែបនេះ កងពលធំលេខ៣២០ បានសម្រេចចិត្តឧបត្ថម្ភថវិកាចំនួន ៧០ លានដុង ហើយថែមទាំងប្រមូលផ្ដុំកម្មាភិបាលនិងយុទ្ធជនឲ្យចុះជួយគ្រួសារគាត់សង់ផ្ទះថ្មីមួយខ្នងដែលមានទំហំ ៦០ម៉ែត្រការ៉េ។

ផ្លាស់ប្ដូរជាមួយយើងខ្ញុំអំពីលទ្ធផលនៃការងារចលនាមហាជន លោកវរសេនីយ៍ឯក Vo Son Anh ប្រធាននយោបាយនៃកងពលធំលេខ៣២០ បានឲ្យដឹងថា៖ “ត្រឹមតែរយៈពេលពីរឆ្នាំតែប៉ុណ្ណោះ (ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤) អង្គភាពបានឧបត្ថម្ភថវិកាជិត ២ ពាន់លានដុង ដើម្បីអនុវត្តកម្មវិធី “កម្មាភិបាល និងយុទ្ធជនជួយឧបត្ថម្ភកុមារទៅសាលារៀន” ដល់សិស្សានុសិស្សចំនួន ៧១  នាក់នៅឃុំជាប់ព្រំដែននៃស្រុក Duc Co និងសង់ផ្ទះតបស្នងសងគុណចំនួន ៤ ខ្នងជូនគ្រួសារមានជីវភាពរស់នៅជួបការលំបាក និងគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនៅទីក្រុង Pleiku ផងដែរ។ ទន្ទឹមនឹងនោះ កងពលធំ ក៏បានប្រមូលផ្ដុំកម្មាភិបាលនិងយុទ្ធជនចុះជួយឃុំ Bien Ho ដាំដើមឈើ និងជួយឃុំ Tan Son ស្ដារប្រឡាយជិត ២,០០០ ម៉ែត្រ និងប្រមូលសំរាមនៅតាមផ្លូវអន្តរភូមិដែលមានប្រវែងជាង ១,៨គីឡូមែត្រ...

ក្រៅពីនេះ អង្គភាពនានានៃកងពេលធំបានប្រគល់អង្ករចំនួន ១,០០០ គីឡូក្រាម ជូនគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ គ្រួសារក្រីក្រ នៅឃុំ Gao និងឃុំ Bien Ho (ទីក្រុង Pleiku)។ កងពលធំលេខ៣២០ ក៏បានសហការជាមួយអាជ្ញាធរស្រុក Duc Co និង Chu Prong ខេត្ដ Gia Lai កែលំអសោភ័ណ្ឌភាព  ជួសជុលផ្ទះសហគមន៍ចំនួន ៤ ខ្នង និងសាលារៀនចំនួន ២ ខ្នង; បង្កើតការងារធ្វើសម្រាប់គ្រួសារជនជាតិភាគតិចជិត ១០០ គ្រួសារដែលមានជីវភាពរស់នៅជួបការលំបាក ជាមួយនឹងប្រាក់ចំណូលជាមធ្យមពី ៣,៨ ទៅ ៤ លានដុង/គ្រួសារ/ខែ។

អង្គភាពនានានៃកងពលធំលេខ៣២០ ក៏បានចុះសួរសុខទុក្ខ និងប្រគល់អំណោយជិត ២០០ កញ្ចប់ (ក្នុងកញ្ចប់នីមួយៗមានតម្លៃ ២៥ម៉ឺនដុង) ដល់គ្រួសារជួបការលំបាក និងក្រីក្រ។ ប្រគល់សម្លៀកបំពាក់ជិត ២០០ ឈុត និងដាំដើមឈើ ៤០០ដើម តាមបណ្តោយផ្លូវអន្តរឃុំ…

leftcenterrightdel
លោកវរសេនីយ៍ឯក Vo Son Anh ប្រធាននយោបាយនៃកងពលធំលេខ៣២០ ប្រគល់អំណោយជូនប្រជាពលរដ្ឋដែលមានស្ថានភាពលំបាកនៅឃុំ Bien Ho ទីក្រុង Pleiku

ដោយដឹងថា កងពលធំលេខ ៣២០ កំពុងអនុវត្តគម្រោង "អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម តាមគំរូកងទ័ពផ្សារភ្ជាប់ជាមួយជនជាតិភាគតិច និងតំបន់ភ្នំ"។ តាមនោះ អង្គភាពបានអនុវត្តគំរូចិញ្ចឹមគោនៅឃុំ Ia Lang (ស្រុក Duc Co) ដោយចំណាយថវិកាសរុបជាង ៣,៥ ពាន់លានដុង។ រហូតមកដល់ពេលនេះ មេគោ ១៣២ ក្បាលបានកើតកូនចំនួន១៣ក្បាល...

ជាច្រើនឆ្នាំកន្លងមកនេះ កម្មាភិបាលនិងយុទ្ធជនជាច្រើនជំនាន់នៃកងពលធំលេខ៣២០ តែងតែចែករំលែកការលំបាក និងជួយបងប្អូនជនរួមជាតិនៅកន្លែងដែលអង្គភាពឈរជើង។ លោក Nguyen Quoc Vinh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Bien Ho បានអះអាងថា៖ “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កងពលធំលេខ៣២០ បានសម្របសម្រួលជាមួយមូលដ្ឋានអនុវត្តសកម្មភាពចលនាមហាជន។ កម្មាភិបាលនិងយុទ្ធជននិយាយគឺប្រជាជនស្តាប់ កម្មាភិបាលនិងយុទ្ធជនណែនាំ គឺប្រជាជនធ្វើតាម។  ភាពជិតស្និទ្ធ សាមគ្គីភាពរវាងកងទ័ពនិងប្រជាជនគឺជាប្រភពកម្លាំងខាងស្មារតីជួយមូលដ្ឋានជំនះលើការលំបាក”៕

បកប្រែដោយ Pham Diep