ក្រុមការងារបានធ្វើការត្រួតពិនិត្យលើគ្រប់ទិដ្ឋភាព ដោយផ្តោតលើការត្រួតពិនិត្យស្ថានភាពបច្ចេកទេស ការប្រើប្រាស់សម្ភារៈបរិក្ខារ ការធានាសម្ភារៈ បរិក្ខារៈសម្រាប់អង្គភាព ការធានាបាននូវបន្ទាយ ភស្តុភារ បច្ចេកទេស ព័ត៌មាន បញ្ជូនសារ អាវុធ ពេទ្យយោធា អនាម័យបរិស្ថាន និងការការពារជំងឺរាតត្បាត។ ពិនិត្យសម្ភារៈយោធា និងរបស់របរផ្ទាល់ខ្លួនរបស់យោធិន ស្របតាមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
សម្ភារៈ បរិក្ខារ និងម៉ូតូរបស់កងវិស្វកម្មវៀតណាម ត្រៀមរួចរាល់សម្រាប់ការត្រួតពិនិត្យ COE របស់ស្ថានបេសកកម្ម UNISFA
leftcenterrightdel
សម្ភារបរិក្ខារនិងម៉ូតូរបស់កងវិស្វកម្មវៀតណាមធានាល្អ

លោកវរសេនីយ៍ត្រី Le Hong Quan មេបញ្ជាការរងទទួលបន្ទុកផ្នែកភស្តុភារ និងបច្ចេកទេសនៃកងវិស្វកម្មលេខ ៣ វៀតណាមឲ្យដឹងថា ក្នុងឆ្នាំ២០២៤ ក្នុងឱកាសដែលគណៈប្រតិភូក្រសួងការពារប្រទេស និងគណៈប្រតិភូបច្ចេកទេសទៅបំពេញទស្សនកិច្ចនៅតំបន់  Abyei នោះ កម្មាភិបាលបច្ចេកទេសនៃគណៈប្រតិភូទាំងពីរបានជួយកងវិស្វកម្មលេខ ៣ ជួស​ជុលឧបករណ៍ជាច្រើនរបស់ម៉ូតូ។

លើសពីនេះ កងវិស្វកម្មលេខ ៣ ក៏ទទួលបានសម្ភារៈ បរិក្ខារចាំបាច់មួយចំនួនដែលដឹកជញ្ជូនតាមផ្លូវអាកាស និងតាមផ្លូវសមុទ្រ ទៅកាន់តំបន់ដើម្បីជួយអង្គភាពផ្លាស់ប្តូរឧបករណ៍ខូច  ធានាបាននូវស្ថានភាពបច្ចេកទេស និងបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព​​៕

បកប្រែដោយ Pham Diep