លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញត្រួតពិនិត្យការហាត់សមដង្ហែក្បួនព្យុហយាត្រា
កប.អនឡាញ - នាព្រឹកថ្ងៃទី២៥ ខែមីនា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញធ្វើជាអធិបតីក្នុងការត្រួតពិនិត្យការហ្វឹកហ្វឺនហាត់សមរួមគ្នានៃការដង្ហែក្បួនព្យុហយាត្រា ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម (៣០ មេសា ឆ្នាំ១៩៧៥ / ៣០ មេសា ឆ្នាំ២០២៥)។