ថ្លែងមតិក្នុងពិធីលៀងសាយភោជន៍ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកវៀតណាម និងសហភាពសូវៀត តែងតែប្រកៀកស្មាជាមួយគ្នា ជាមិត្តស្មោះត្រង់ គោរពគ្នា យោគយល់ និងគាំទ្រគ្នាទៅវិញទៅមក។ បក្ស រដ្ឋ និងប្រជាជនវៀតណាម មិនភ្លេចទេជំនួយអស់ពីចិត្តរបស់ប្រជាជនសហភាពសូវៀត និងប្រជាជននៃសហព័ន្ធរុស្ស៊ី ក្នុងបុព្វហេតុរំដោះភាគខាងត្បូងបម្រួបបង្រួមប្រទេសជាតិ ក៏ដូចជាក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ប្រទេស។ សព្វថ្ងៃនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី បន្តសម្រេចបានលទ្ធផលជាវិជ្ជមានជាច្រើន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងពីរឈានចូលយុគសម័យថ្មី និងបំពេញតម្រូវការនៃសម័យកាល។

leftcenterrightdel
ប្រតិភូចូលរួមពិធីលៀងសាយភោជន៍ក្នុងឱកាសរំលឹកខួបលើកទី៧៥ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-សហព័ន្ធរុស្ស៊ី

លោក Bui Thanh Son ជឿជាក់ថា ឆ្នាំ២០២៥ នឹងមានព្រឹត្តិការណ៍ដ៏សំខាន់ៗក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី កាន់តែល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វៀតណាម និងរុស្ស៊ី នឹងរួមគ្នាបន្តសរសេរទំព័រថ្មីនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន បំពេញផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជាតិទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

រីឯលោកឯកអគ្គរដ្ឋទូត Gennady Stepanovich Bezdetko បានចែករំលែកថា ក្នុងរយៈពេលបីភាគបួននៃមួយសតវត្សរ៍កន្លងមកនេះ ទំនាក់ទំនងសហព័ន្ធរុស្ស៊ី-វៀតណាម បានឆ្លងកាត់ដំណាក់កាលដ៏វែងឆ្ងាយ ហើយប្រជាជននៃប្រទេសទាំងពីរបានប្រកៀកស្មាជាមួយគ្នាក្នុងគ្រាលំបាកបំផុត។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា មនោសញ្ចេតនា ចំណងមិត្តភាពដ៏ស្មោះស្ម័គ្ររវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ បានបង្កើតឡើងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ៕

បកប្រែដោយ Huyen Trang