គម្រោងសាងសង់ទីលានហ្វឹកហ្វឺនបានចាប់ផ្តើមនៅក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រោមជំនួយឥតសំណងដែលផ្តល់ដោយការិយាល័យសហប្រតិបត្តិការការពារជាតិសហរដ្ឋអាមេរិក (ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម) ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនវៀតណាម (VNMAC) ជាមួយនឹងថវិកាសរុបជាង ៧០០,០០០ ដុល្លារអាមេរិក។ ដោយត្រូវបានសាងសង់តាមស្តង់ដារសកម្មភាពមីនអន្តរជាតិ (IMAS) ទីលានហ្វឹកហ្វឺនមានបំណងបម្រើការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពជំនះផលវិបាកដោយសារគ្រាប់បែក គ្រាប់មីននៅប្រទេសវៀតណាម។

leftcenterrightdel
ប្រតិភូកាត់ខ្សែបូរបើកសម្ពោធទីលានហ្វឹកហ្វឺន

ថ្លែងមតិក្នុងពិធីបើកសម្ពោធនោះ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានវាយតម្លៃថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានជួយគាំទ្រវៀតណាមក្នុងការជំនះលើផលវិបាកនៃសង្គ្រាមនិយាយរួម និងការជំនះលើផលវិបាកដោយសារគ្រាប់បែក និងគ្រាប់មីនក្រោយសង្គ្រាមនិយាយដោយឡែក។ ការជួយគាំទ្រនោះរួមចំណែកជម្រុញការអនុវត្តកម្មវិធីសកម្មភាពជាតិ ដើម្បីជំនះផលវិបាកដោយសារគ្រាប់មីនក្រោយសង្គ្រាមដំណាក់កាល ២០១០-២០២៥ ជួយគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅមូលដ្ឋានដែលរងផលប៉ះពាល់ដោយសារគ្រាប់បែក និងគ្រាប់មីន។ ដើម្បីឲ្យទីលានហ្វឹកហ្វឺនត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តាមគោលដៅត្រឹមត្រូវ និងធានាបាននូវសុវត្ថិភាព មជ្ឈមណ្ឌល VNMAC គប្បីសហការជាមួយអង្គភាព និងស្ថាប័ននានា ដើម្បីបង្កើតផែនការរៀបចំកងកម្លាំងគ្រប់គ្រង និងប្រើប្រាស់ទីលានស្របតាមបទប្បញ្ញត្តិ។

លោក Marc E.Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមបានអះអាងថា ទីលានហ្វឹកហ្វឺនបោះសំអាតគ្រឿងផ្ទុះជាសក្ខីភាពនៃទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ អនុវត្តគម្រោងមួយចំនួនក្នុងផែនការសហប្រតិបត្តិការទ្វេភាគីសម្រាប់ដំណាក់កាល ២០២៣-២០២៨ រវាងក្រសួងទាំងពីរស្តីពីការជំនះផលវិបាកក្រោយសង្គ្រាម៕

បកប្រែដោយ Thuy Anh