សកម្មភាពជាក់ស្តែងជាច្រើនក្នុងឱកាសទិវាការពារព្រំដែនដោយប្រជាជនទាំងមូល
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៦៦ នៃទិវាប្រពៃណីកងទ័ពការពារព្រំដែនវៀតណាម (៣ មីនា ១៩៥៩ / ៣ មីនា ២០២៥) និងខួបលើកទី ៣៦ នៃទិវាការពារព្រំដែនដោយប្រជាជនទាំងមូល(៣ មីនា ១៩៨៩ / ៣ មីនា ២០២៥) ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសបានសម្របសម្រួលជាមួយអង្គភាពការពារព្រំដែនរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន។
*នាថ្ងៃទី ២ មិនា ក្នុងកម្មវិធីទិវាការពារព្រំដែនដោយប្រជាជនទាំងមូល នៅស្រុក Can Gio (ទីក្រុងហូជីមិញ) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញបានប្រគល់ថវិកាជូនកងទ័ពការពារព្រំដែនទីក្រុងហូជីមិញសម្រាប់សាងសង់បង្គោល Truong Sa បង្គោលព្រំដែន និងរូបចម្លាក់នៅតំបន់វប្បធម៌ហូជីមិញរបស់កងទ័ពការពារព្រំដែនទីក្រុងនៅកងនាវាលេខ២ ដែលមានតម្លៃសរុបជិត ៧៥០ លានដុង។ អង្គភាពនានាក៏បានសម្របសម្រួលផ្តល់ថវិកាសម្រាប់ជួយជួសជុលផ្ទះចំនួន ៨ ខ្នង ពីមូលនិធិដើម្បីកោះសមុទ្រមាតុភូមិ - ដើម្បីសមរភូមិជួរមុខនៃមាតុភូមិ និងមូលនិធិដើម្បីជនក្រីក្រទីក្រុង បានឧបត្ថម្ភមធ្យោបាយចិញ្ចឹមជីវិតចំនួន ៤៣ ដើម្បីជួយគ្រួសារ កម្មាភិបាល យុទ្ធជន មានស្ថានភាពលំបាក និងផ្តល់អាហារូបករណ៍ចំនួន ៥១ ដល់សិស្សក្នុងកម្មវិធី "ឧបត្ថម្ភកុមារបានទៅសាលារៀន"។
    |
 |
ប្រតិភូប្រគល់អំណោយដល់ប៉ុស្តិ៍ការពារព្រំដែន Thanh An ប៉ុស្តិ៍ការពារព្រំដែន Can Thanh ប៉ុស្តិ៍ការពារព្រំដែន Long Hoa និងកងនាវាលេខ២ |
* នៅឃុំ Dak Long (ស្រុក Dak Glei) កងទ័ពការពារព្រំដែនខេត្ត Kon Tum បានសម្របសម្រួលរៀបចំទិវាការពារព្រំដែនដោយប្រជាជនទាំងមូល។ ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត Kon Tum និងអាជ្ញាធរស្រុក Dak Glei ប្រគល់ប័ណ្ណសរសើរដល់ក្រុម និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងរយៈពេល ១០ ឆ្នាំនៃការអនុវត្តចលនាប្រជាជនទាំងអស់ចូលរួមការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែនក្នុងស្ថានភាពថ្មីក្នុងដំណាក់កាល ២០១៥-២០២៥។ លើសពីនេះ គណៈកម្មការររៀបចំបានប្រគល់ថវិកាឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចំនួន ៤ ខ្នង (ផ្ទះ១ខ្នងមានតម្លៃ ៦០លានដុង) ជូនគោពូជចំនួន ៣ ក្បាល ដែលមានតម្លៃ ៤៥ លានដុង អំណោយចំនួន ៧០ កញ្ចប់ ដល់គ្រួសារក្រីក្រ; បានផ្តល់អាហារូបករណ៍ចំនួន ១០ ដល់សិស្សដែលជំនះការលំបាក; ឧបត្ថម្ភថវិកាសម្រាប់កម្មវិធី "ឧបត្ថម្ភកុមារបានទៅសាលារៀន-កូនធ៌មរបស់ប៉ុស្តិ៍ការពារព្រំដែន" ជូនសិស្សចំនួន ៨ នាក់។
* ក្នុងឱកាសទិវាការពារព្រំដែនឆ្នាំ ២០២៥ ប៉ុស្តិ៍ការពារព្រំដែន My Ly កងទ័ពការពារព្រំដែនខេត្ត Nghe An បានទទួលសិស្សានុសិស្សចំនួន ២ នាក់ដែលមានស្ថានភាពលំបាកមកចិញ្ចឹមបីបាច់នៅអង្គភាពក្រោមកម្មវិធី "កូនធ៌មរបស់ប៉ុស្តិ៍ការពារព្រំដែន"។ ប៉ុស្តិ៍ការពារព្រំដែន My Ly ក៏បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំ My Ly និង Bac Ly (ស្រុក Ky Son) រៀបចំកម្មវិធីទិវាការពារព្រំដែនដោយប្រជាជនទាំងដោយមានការសំដែងតន្ត្រីពិសេសដើម្បីបម្រើប្រជាជន។ ប៉ុស្តិ៍ការពារព្រំដែន Thanh Thuy សហការជាមួយសម្ព័ន្ធយុវជនស្រុក Thanh Chuong រៀបចំពិធីគោរពទង់ជាតិនៅបង្គោលព្រំដែន សម្អាតបរិស្ថាន។ល៕
បកប្រែដោយ Duy Hoan